ទីបំផុតមែរួយចេញលិខិតឆ្លេីយតបទៅអាចារ្យ  A ថា  ខ្លួននិងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបេី  អាចារ្យ  A មិនឈប់វាយប្រហារ និង  បរិហារកេរ្តិ៍ ឈ្មោះរបស់មែរួយ  

យោងទៅតាម ការ Live video ក្នុង  Facebook Page របស់អាចារ្យ  A កាលពីម្សិលម្ងៃ  ថ្ងៃ ទី  30  ខែ កក្ដដា  ឆ្នាំ  2020នេះ  លោក  អាចារ្យ  A អគ្គនាយក  វិទ្យុ  ABC  កម្ពុជា  បាននិយាយវាយប្រហារនិង  បរិហារកេរ្តិ៍ លេីមែរួយ  យ៉ាងខ្លាំងខ្លា  ដោយប្រេីពាក្យសម្តី  មិនគប្បី  លេីមែរួយ ទាំងដែលគាត់មិនដែលទាំងស្គាល់មែរួយច្បាស់ផង  លឺតែតាម  ការផ្ញេីរសារប្រាប់ពីប្រិយមិត្តរបស់ខ្លួន  ថាមែរួយប្រេីវិធីសាស្តគ្រប់យ៉ាងបោកប្រាស់  ប្រជាពលរដ្ឋ  ។

អាចារ្យ A  បាន  Live vedio ក្នុង  Facebook  Page របស់ ខ្លួនកាលពីម្សិលម្ងៃ  វាយប្រហារ  និងបរិហារកេរ្តិ៍ លេីមែរួយ ចំៗ យ៉ាងខ្លាំង  ដោយមិនបានសេីបនិងមេីលអោយបានច្បាស់ពីការពិតជាក់ស្តែង ចំពោះមែរួយថាជាមនុស្សបែបណានោះឡេីយ។  អាចារ្យ A  ក៏បានលួចខ្សឹបប្រាប់ប្រិយមិត្តរបស់គាត់ថា  លេីកក្រោយកុំយកពត៌មានមិនច្បាស់មកប្រាប់លោក  អាចារ្យ A បន្តទៀត  បេីនិយាយ ខុស ប្រយ័ត្ន គេប្តឹង  ។

ដោយបានសារតបជាលិខិតតាមច្បាប់និងដាស់តឿន ជាមួយការបកស្រាយរបស់មែរួយ  អាចារ្យ  A  ក៏បាននិយាយថា  ក្រុមហ៊ុន មែរួយ ជាក្រុម ហ៊ុនស្របច្បាប់  គាត់និងឈប់វាយប្រហារ  បន្តទៀតចាប់ពីថ្ងៃម្សិលមិញតទៅ  មិនត្រឹមតែប៉ុណ្ណោះ  អាចារ្យ A  បានសសេីរថា  មែរួយមានសុជីវធម៌ល្អ  ចំពោះ ការនិយាយស្តី  គ្មានពាក្យតបទៅវិញដោយការជេរ  រឺប្រេីពាក្យមិនសមរម្យ  ។

សរុបមករឿងដែលកេីតឡេីងទាំងអស់  គឺដោយសារការយល់ច្រឡុំ   ដោយហេតុ ថា  ប្រិយមិត្ត អាចារ្យ  A ពាំនាំពត៌មានមិនច្បាស់ប្រាប់អាចារ្យ  A