នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះអគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសថា និងផ្អាក់ផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងក្រុងភ្នំពេញរយៈពេលប្រមាណ៨ម៉ោង គឺចាប់ពីម៉ោង៧៖០០ ដល់ម៉ោង ១៦៖០០ ព្រោះដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែរបណ្ដាញក្នុងការពង្រីកផ្លូវ។
នៅក្នុងនោះកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវកាត់ផ្ដាច់មានដូចខាងក្រោម៖
១.នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧៖០០ដល់ ម៉ោង ១៦ម៉០០ និងផ្អាក់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP008, P630 ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ (សាខាចក្រអង្រែក្រោម)។
២.នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧៖០០ ដល់ ម៉ោង១៦៖០០ និងផ្អាក់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខPT1104 ស្ថិតនៅសង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន រាធានីភ្នំពេញ (សាខាចក្រអង្រែក្រោម)។
៣.នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧៖០០ ដល់ ម៉ោង ១៦៖០០ និងផ្អាក់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខ ប.ត1448, PT1032 ស្ថិតនៅក្នុងកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សាខាអូរដឹម)។
គួរបញ្ជាក់ផងដែរថា យោងតាមអគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសដូចបានជម្រាបខាងលើ ដូច្នេះហើយសូមមេត្តាជ្រាប និងរៀបចំនៅគ្រឿងប្រើប្រាស់មួយចំនួនដែលអាចផ្ទុកភ្លើងបាន ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនក្នុងកិច្ចការសំខាន់ៗរបស់អ្នក៕