កក្រើកទៀតហើយ ម៉ែរួយចាយលុយជាង 200,000$ ដល់តំណាងចែកចាយដែលឆ្នើម 

កក្រើកទៀតហើយមហាជនទូទៅនាំគ្នាលាន់មាត់គ្រប់គ្នាពេលដែលម៉ែរួយប្រគល់ពានរង្វាន់និងរង្វាន់លេីកទឹកចិត្តជាមាសដល់តំណាងចែកចាយរបស់ខ្លួ នដែលបានខំប្រឹងប្រែងកន្លងមក  រួមមានជញ្ជៀនមាស  1ជី  2 ជី  3 ជី  និង5ជី  បើទោះបីជាមាសកំពុងតែឡេីងថ្លៃកប់ពពកប៉ុណ្ណាក៏ដោយ ក៏សេដ្ឋីចិត្តបុណ្យរូបនេះនៅតែហ៊ានចំណាយលុយប្រហែលខ្ទង់  200,000$ ជូនដល់តំណាងចែកចាយឆ្នេីម500នាក់  ទាំងតំណែងតូចនិងតំណែងធំក្នុងក្រុមហ៊ុន  Rouy Infinity Co.,ltd របស់អ្នកនាង ។

ដោយសារតែផលិតផលរបស់ម៉ែរួយ មានគុណភាព ខ្ពស់មានស្តង់ដារទទួលស្គាល់ដោយក្រសួងសុខាភិបាលទាំងក្នុងនិងក្រៅប្រទេស បូករួមទាំងការដឹកនាំដោយក្តីស្រលាញ់ យកបេះដូងជាដើមទុន ប្រៀបដូចនឹងមនោសញ្ចេតនាម្តាយចំពោះកូន ព្រមទាំងការពង្រឹងរបៀបបង្រៀនការលក់ទៀតនោះ  ធ្វេីអោយតំណាងចែកចាយម៉ែរួយលក់ដាច់គ្រប់ៗគ្នា តែម្តង និងកាន់តែល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ។

គួរបញ្ចាក់ថាក្រុមហ៊ុន  Rouy Infinity Co.,ltd ដឹកនាំដោយ  CEO ម៉ែរួយ  តែងតែផ្តល់ការលើកទឹកចិត្ដដល់តំណាងចែកចាយរបស់ខ្លួន តាមរយៈកាដូរដ៏មានតម្លៃជាច្រើនអាចនិយាយបានថាកម្ររនឹងមានអ្នកណាធ្វើដូច ហើយបើនិយាយពីក្រុមហ៊ុននេះវិញទេីបតែបង្កើតឡេីងមិនទាន់ដល់2ឆ្នាំស្រួលបួលផង  ក្រុមហ៊ុនមួយនេះទទួលបានការគាំទ្រររីក ចម្រេីនយ៉ាងខ្លាំងហើយមានតំណាងចែកចាយដល់ទៅរាប់មុឺននាក់ទាំងក្នុងនិងក្រៅប្រទេស ៕