ថ្ងៃនេះរកឃើញស្រ្តីខ្មែរមកពីអាមេរិកឆ្លង COVID-19 ១ ករណី និងជាសះស្បើយ ២ នាក់

នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថែម​ថ្មី ១ ករណី​ទៀត​ហើយ ដែល​ទើប​វិល​ពី​សហរដ្ឋអាមេរិក។ ទោះ​ជា​មាន​អ្នក​ឆ្លង​បន្ត​ក៏​ពិត​មែន តែ​ក៏​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ ២ នាក់​ផង​ដែរ។

អ្នក​ឆ្លង​ថ្មី​ជា​ស្ត្រី​ជនជាតិ​ខ្មែរ​វ័យ ៥៧ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​ដែល​វិល​ពី​សហរដ្ឋអាមេរិក និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រួច​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ៣១ ខែ​កក្កដា ឆ្នាំ ២០២០ ដោយ​ទទួល​លទ្ធផល​វិភាគ​សំណាក​លើក​ទី ២ ទើប​វិជ្ជមាន COVID-19 ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។

រី​ឯ​អ្នក​​សះស្បើយ​វិញ​ជា​បុរស​ជនជាតិ​ខ្មែរ ២ នាក់​ ដែលមកពី​អារ៉ាប់ប៊ីសាអូឌីត និងបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។

After Footer (Active) - damrei Mr1 Zone2

សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៧៣ នាក់​ស្ត្រី ៥៤ និង​បុរស ២១៩ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ២២៥ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៤៨ នាក់។

​​​អត្ថបទផ្ដល់សិទ្ធិដោយ