ក្រុម​ហ៊ុន Facebook ចាប់​ផ្តើម​រិតបណ្តឹង​ Live វីដេអូ និង​មិន​ឲ្យមានការ​ Live ដោយ​សេរី​ទៀតហើយ​

បន្ទាប់ពីបានកែប្រែគោលការណ៍អ្នកប្រើប្រាស់ និងបញ្ហាសុវត្ថិភាពក្នុងការប្រើ Facebook នៅរយៈពេលពីរបីឆ្នាំចុងក្រោយនេះ បណ្តាញសង្គម Facebook បានបង្ហើបថាចេញគម្រោងថ្មីរឹតបណ្តឹងគោលការក្នុងការ Live វីដេអូ មិនមែនគ្រប់គ្នាសុទ្ធតែមានសិទ្ធ Live Stream សេរីដូចមុនទេ។

TechCrunch ចុះផ្សាយថា បើយោងតាមសេចក្តីប្រកាសរបស់នាយកផ្នែកប្រតិបត្តិការ Facebook លោក Sheryl Sandberg បញ្ជាក់ថា ផ្លេតហ្វមថ្មីហៅថា exploring restrictions ដែលនឹងកំណត់ថាតើអ្នកណាអាច Live នៅលើ Facebook បាន។

After Footer (Active) - damrei Mr1 Zone2

សេចក្តីប្រកាសនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងករណីបាញ់ប្រហារមនុស្សស្លាប់៤៩ នាក់នៅក្នុងវិហារគ្រឹស្តនាប្រទេស New Zealand ថ្មីៗនេះ ដែលជនល្មើសបាន Live វីដេអូតាម Facebook ពេលកំពុងបង្កហេតុ។ គោលការណ៍ថ្មីនេះ មិនត្រឹមតែកំណត់សិទ្ធក្នុងការ Live Stream ប៉ុណ្ណោះទេ វាក៏រាប់បញ្ចូលទាំងការប្រឆាំងនឹងសម្តីវាយប្រហារផ្សេងៗ ប៉ុន្តែអ្នកស្រី Sandberg មិនទាន់បង្ហាញព័ត៌មានលម្អិតពីគោលការណ៍ថ្មីនេះនៅឡើយ។

នាយកប្រតិបត្តិ Facebook ក៏បានប្រកាសថានឹងរៀបចំច្បាប់ថ្មីចំនួន៤ ដើម្បីរឹតបណ្តឹងការប្រើប្រាស់ Facebook រួមមាន មាតិកាដែលគ្រោះថ្នាក់ មាតិកាទាក់ទងនឹងការបោះឆ្នោត ឯកជនភាព និងទិន្នន័យអ្នកប្រើប្រាស់៕