OPPO Reno4 ផ្ទុះការគាំទ្រ កក្រើក ក្នុងថ្ងៃលក់ដំបូង! ខ្លាំងគ្រប់ចំណុច ទាំងកាមេរ៉ា AIទាំងបច្ចេកវិទ្យាថ្មីប្លែក ទាំងរូបរាងពណ៌ឆើត ពិសេសតម្លៃត្រូវចិត្តត្រឹមតែ $369 ធានាថាគ្មានស្មាតហ្វូនណាមកប្រដូចបាន

ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO Reno4 ជាផ្លូវការតាម​អនឡាញដ៏កក្រើកពេញបណ្តាញសង្គម កាលពីយប់ថ្ងៃទី15សីហា រំលងទៅថ្មីៗនេះ និងបើកការកក់ទុកមុនដ៏កក្រើក ចាប់ពីថ្ងៃទី10​ ខែសីហា ដល់ថ្ងៃទី21 ខែសីហា។ ហើយថ្មីៗនេះនាថ្ងៃទី23 ខែសីហា មនុស្សម្នាជាច្រើនបានផ្អើលឈូឆរទៅចូលរួមក្នុងកម្មវិធីទទួលទូរស័ព្ទ OPPO Reno4 លើកដំបូងក្នុងហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូរឡាំព្យាជាន់ទី1​។ ក្នុងកម្មវិធីនោះផងដែរថា សង្កេតឃើញថា មានកំពូលតារាចម្រៀងដ៏ល្បីល្បាញ និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺអ្នកនាង ពេជ្រ សោភា រួមជាមួយពិធីករល្បីឈ្មោះ​ ជា វណ្ណារិទ្ធ ក៏បានអញ្ជើញទៅចូលរួមដើម្បីថតរូបជាអនុស្សាវរីយ៍ជាមួយអតិថិជនយ៉ាងសប្បាយរីករាយ ថែមទាំងឈ្នះរង្វាន់គ្រប់ៗគ្នាថែមទៀតផង។

ក្នុងកម្មវិធីពិសេសបើកទទួលទូរស័ព្ទថ្ងៃដំបូង គេសង្កេតឃើញថា មានអតិថិជនជាច្រើនបានឈរតម្រង់ជួរជាមួយនឹងអារម្មណ៍រង់ចាំយ៉ាងអន្ទះសារ ចង់ប៉ះចាប់កាន់ប្រើដំបូងគេក្នុងថ្ងៃទីមួយ បន្ទាប់ពីបានចំណាយប្រាក់កក់ទុកមុន និងរង់ចាំតាំងពីថ្ងៃចាប់បើកកក់ទុកមុនមកម្ល៉េះ ដើម្បីទទួលបាននូវស្មាតហ្វូន ដែលស្រលាញ់ត្រូវចិត្ត ត្រូវតម្លៃ ដែលគុំទុកក្នុងចិត្ត និងរង់ចាំរបស់ល្អកម្រមានបែបនេះ។

នេះគឺជាទិដ្ឋភាពដែលអតិថិជនជាច្រើន ដែលបានធ្វើការកក់ទុកមុន (Pre Order) អញ្ជើញមកទទួលយកស្មាតហ្វូន OPPO Reno4 ក្នុងថ្ងៃដំបូង!

មនុស្សជាច្រើនតែងតែឆ្ងល់ថា ហេតុអ្វីបានជានាំគ្នាសម្រុកទៅកក់ទូរស័ព្ទ OPPO Reno4 ពេញៗហាងយ៉ាងភ្លូកទឹក ភ្លូកដីយ៉ាងហ្នឹង? ប្រាកដណាស់ របស់ល្អទាំងគុណភាព ល្អទាំងតម្លៃអ្នកណាៗក៏ចង់បានយកមកកាន់ក្នុងដៃដែរ។ ជាពិសេសក្រុមហ៊ុនក៏ផ្តល់ជូនកាដូពិសេស ដែលមានតម្លៃប្រមាណ $149 រួមមាន៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍។

សម្រាប់ស្មាតហ្វូន OPPO Reno4 កាន់តែពិសេសជាមួយនឹងមុខងារ AI Camera ក៏ដូចជាបច្ចេកវិទ្យាវៃឆ្លាតទំនើបៗនឹកស្មានមិនដល់។ ចង់ដឹងអត់ថា មុខងារ AI Camera មានអ្វីខ្លះដែលធ្វើឲ្យស្មាតហ្វូននេះល្បីរន្ទឺទាំងក្រៅស្រុក និងក្នុងស្រុកបែបនេះ? ខាងក្រោមនេះ គឺជាចំណុចខ្លឹមលេចធ្លោមួយចំនួនដែលមិនគួររំលង៖

ចំណុចលេចធ្លោទី1 បច្ចេកវិទ្យាកាមេរ៉ា  OPPO Reno4 បំពាក់កាមេរ៉ាក្រោយ 4 ខ្លឹមៗ (48MP+8MP+2MP+​2MP) និងកាមេរ៉ាមុខស៊ែសហ្វី ទំហំធំ 32MP ​ដែលរួមមកជាមួយនឹងមុខងារថ្មីប្លែកជាច្រើនរួមមាន ​AI Color​Portrait, Night Flare Portrait, Monochrome Video, Ultra-Dark Mode, Ultra-Night Mode. Ultra-Clear 108MP) និងមុខងារថតជិតបែប Macro មុខងារថតបានមុំទូលាយ Wide Angel ងាយៗ។

ចំណុចលេចធ្លោទី2 បច្ចេកវិទ្យាសម្គាល់វៃឆ្លាត៖​ OPPO Reno4 បំពាក់បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ ដែលភាសាអង់គ្លេស ហៅថា AI enhanced Smart Sensor  ដែលរឹតតែពិសេសរួមមាន មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។

ចំណុចលេចធ្លោទី3 បច្ចេកវិទ្យា និងមុខងារថតវីដេអូ៖ OPPO Reno4 មានមុខងារពិសេសថ្មីៗប្លែកៗឈានមុខ រួមបច្ចេកវិទ្យាថតវីដេអូទប់លំនឹង Pro (Ultra Steady Video 3.0) គឺថតវីដេអូបាននឹងល្អទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយមិនញ័រ ឬរង្គើ ថតបាននឹងល្អមិនចាំបាច់ប្រើឧបករណ៍ជំនួយ ឬ gimbal ឡើយ។ បច្ចេកវិទ្យាថតវីដេអូយឺត (​AI Slow Motion 960fps) លោកអ្នកអាចថតរាល់សកម្មភាពយឺតរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទី។

ចំណុចលេចធ្លោទី4 ​សមត្ថភាពនិងល្បឿន៖ OPPO Reno4 មានបន្ទះឈីប Qualcomm Snapdragon 720G ដែលត្រូវចិត្តសម្រាប់អ្នកលេងហ្គេមរលូន ជាមួយនឹងរ៉េមធំ 8GB រ៉មធំ ​128GB ផ្ទុករូបថត វីដេអូ តំឡើងហ្គេម ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ។​ បច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 20នាទីបាន 50% សាក 5នាទីមើលវីដេអូបាន 2​ម៉ោង។ បច្ចេកវិទ្យាជំនួយល្បឿនហ្គេមកាន់តែរលូន Hyper-Boost 3.0 ធានាអ្នកប្រើ និងលេងហ្គេមនឹងពេញចិត្ត។

ចំណុចលេចធ្លោទី 5 ទំហំអេក្រង់និងការរចនា៖ OPPO Reno4 បំពាក់អេក្រង់ទំហំ 6.4” AMOLED ធំស្រឡះភ្នែក លាតពេញគែម បែបទម្លុះអេក្រង់ភ្លោះជាមួយនឹងសមាមាត្រ 20:9  ដោយច្បាស់បែបធម្មជាតិ FHD+ 2400×1080 កម្រិត PPI 409​ ។ លើសពីនេះបើនិយាយពីការរចនា រូបរាង ពណ៌ គឺពិតជាអេម ពណ៌ឆើតទាក់ភ្នែកលេចធ្លោពេញនិយម រូបរាងពេញដោយប្រណិតភាព ស្តើងត្រឹមតែ  7.7mm និងស្រាលត្រឹមតែ 165g ងាយស្រួលក្នុងការចាប់កាន់ប្រើដោយដៃម្ខាង ។

និយាយជារួម OPPO Reno4 ពិតជាស្មាតហ្វូនកំពូលដោយមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ខ្លាំងហួសពីការស្មាន ជាមួយនឹងរូបរាងប្រណិត ស្តើងស្រាល​​​ មុខងារកាមេរ៉ាពិសេសៗ និងបច្ចេកវិទ្យាឈានមុខ ចំណោមស្មាតហ្វូនដែលមានលក់នៅកម្ពុជាដែលមានតម្លៃក្រោម $400។

តោះ! រួសរាន់ឡើងទាន់ឱកាសមួយនេះមិនទាន់រំលងផុត និងទាន់ស្តុកមានកំណត់ កុំភ្លេចរួសរាន់ទិញ OPPO Reno4 ទាំងអស់គ្នា នៅតាមបណ្តាហាងលក់ទូរស័ព្ទនៅទូទាំងខេត្តក្រុងនៅកម្ពុជា ដើម្បីបង្ហាញពីភាពលេចធ្លោ ថ្លៃថ្នូរ ទាន់សម័យ និងស៊ីវិល័យ ៕

តោះ ! ទស្សនាវីដេអូបើកប្រអប់ OPPO Reno4 ពីចំណុចខ្លឹមៗទាំងអស់គ្នា៖ ​

ខាងក្រោមនេះជាវីដេអូបង្ហាញពីទិដ្ឋភាពនៃការបើកលក់ថ្ងៃដំបូង