OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក ! ពិតជាស័ក្កសមខ្លាំងមែនទែនសម្រាប់មិត្តយុវវ័យសម័យថ្មី

តើពណ៌ Nebula ជាអ្វី? Nebula ជារបស់ម្យ៉ាងនៅលើអវកាសប្រៀបដូចជាពពក ដែលបង្កើតដោយសារធាតុ អេលីយ៉ូម ធូលី និងឧស្ម័នផ្សេងៗ។ ហើយ Nebula គឺវាមានទំហំ និងរូបរាងខុសប្លែកៗពីគ្នា និងមានច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ រីឯពណ៌ស្វាយ គឺជាពណ៌ដែលតំណាងឲ្យភាពមានអំណាច និងមហិច្ឆតា។ដោយឡែកសម្រាប់ពណ៌ Nebula Purple គឺពណ៍រចនាឡើងបន្ស៊ីគ្នារវាងពណ៌ស្វាយ និងទឹកប្រាក់ប្រដេញគ្នា ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ជឿជាក់ ស៊ីវីល័យ និងទាន់សម័យ ប៉ុន្តែសម្រាប់ពណ៌នេះគឺកម្រនឹងមាន និងកម្របានឃើញណាស់ ។

ជាក់ស្តែង បន្ទាប់ពីមានការប្រកាសលក់ OPPO Reno4 ដែលមានជម្រើស ២ពណ៌សម្រាប់ជ្រើសរើសគឺ Space Black និង Galactic Blue លក់ដាច់ខ្លាំង ស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូនតែម្តង ហើយក៏ជាភាពជោគជ័យទើបក្រុមហ៊ុន OPPO សម្រេចចិត្តនាំយកស្មាតហ្វូន OPPO Reno4 ពណ៌ Nebula Purple ដ៏ថ្មីស្រឡាង ដើម្បីផ្គាប់ចិត្ត និងបំពេញចិត្តអតិថិជនផងដែរ។ ជាពិសេសគឺពណ៌នេះពេញនិយមខ្លាំងសម្រាប់មិត្តៗយុវវ័យ ចាប់កាន់ក្នុងដៃយ៉ាងទាន់សម័យ ពិសេសសម្រាប់ពណ៌ថ្មីនេះគឺធានាថាត្រូវចិត្តមិត្តស្រីៗហ្មង៎ ដែលជាពណ៌កម្រ និងអាចទិញជាកាដូពិសេសសម្រាប់គូស្នេហ៍ ឬដៃគូ​។ ប៉ុន្តែសូមបញ្ជាក់ថា សម្រាប់ពណ៌ថ្មីនេះចំនួនមានកំណត់ (Limited Edition)។ ដូច្នេះអតិថិជនមកមុនគឺនឹងក្លាយជាម្ចាស់ពណ៌ថ្មីនេះ បើមកក្រោយគឺធានាថាប្រាកដជាអត់ហើយ។

ពណ៌អាចនិយាយបានថាជារូបរាងនៃការតុបតែង ឬឌីហ្សាញពីខាងក្រៅ។ ចុះសម្រាប់សមត្ថភាព និងមុខងារខាងក្នុងរបស់ស្មាតហ្វូន OPPO Reno4 វិញមានអ្វីខ្លះ?

  1. មុខងារ AI Color Portraitដែលធ្វើឲ្យមនុស្ស ឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ​ រួមជាមួយនឹង Monochrome Video។
  2. មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោ និងទាក់ទាញ។
  3. Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ។
  4. បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិការ មុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់។
  5. បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី0​ ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បានគ្រប់ស្ថានភាព គ្រប់ពេល ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។
  6. បច្ចេកវិទ្យាសាកថ្មលឿន​ 30W VOOC 4.0សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ 20នាទី និងសាកថ្ម 5នាទី មើលវីដេអូបាន 2ម៉ោង។
  7. ថាមពលថ្មធំរហូតដល់ 4015mAh អាចលេងហ្គេម លេង Facebook មើល Youtube ស្តាប់ចម្រៀងផ្សេងៗបានច្រើនម៉ោងដោយមិនបាច់បារម្ភរលត់ថ្ម ឬអស់ថ្ម។
  8. បន្ទះឈីបខ្លាំងQualcomm Snapdragon 720G បន្ថែមល្បឿនលឿនរលូន ត្រូវចិត្តអ្នកលេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB​។

មិនតែប៉ុណ្ណោះ ឱកាសល្អសម្រាប់អ្នកដែលមានស្មាតហ្វូន OPPO Reno4 ក្នុងដៃពេលនេះគឺអាចចូលរួមប្រកួតអាចចូលរួមបង្ហោះប្រកួតរូបគ្នា ដោយគ្រាន់តែថតរូបឲ្យស្អាត ប្លែក ដើម្បីមានឱកាសឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី24 ខែសីហា រហូតដល់ថ្ងៃទី04 ខែកក្កដា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ នៅរង់ចាំអ្វីទៀត? ចូលរួមលេងហ្គេម ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន OPPO ជាច្រើនដែលកំពុងរង់ចាំលោកអ្នក។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែសីហា បានរំលងទៅថ្មីៗនេះគឺជាថ្ងៃទទួលទូរស័ព្ទ OPPO Reno4 លើកដំបូងក្នុងហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) នៅឯផ្សារទំនើបអូរឡាំព្យាជាន់ទី1​ ថែមទាំងមានការចូលរួមពីពិធីករ ជា វណ្ណារិទ្ធិ និងតារាតំណាងឲ្យក្រុមហ៊ុន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាគឺអ្នកនាង ពេជ្រ សោភា។

បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន OPPO Reno4 ដែលតម្លៃត្រឹមតែ $369 ធ្វើឲ្យមហាជន និងអ្នកគាំទ្រនាំគ្នាសម្រុកទៅសួរព័ត៌មានផ្សេងៗពីស្មាតហ្វូនជំនាន់ទី៤ គឺ Reno4 យ៉ាងភ្លូក់ទឹក ភ្លូក់ដីពេញៗហាងជារៀងរាល់ថ្ងៃតែម្តង។ រឹតតែពិសេសក្រុមហ៊ុននឹងផ្តល់ជូននូវកាដូពិសេសៗជាច្រើន ដែលមានតម្លៃប្រមាណ $149 រួមមាន៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍។
តោះ ! ស្រូតជាវស្មាតហ្វូន OPPO Reno4 ដ៏មានគុណភាពល្អ បច្ចេកវិទ្យាកាន់តែទំនើប រូបរាងលេចធ្លោ កាដូក៏សន្ធឹកសន្ធាប់ទៀត តោះៗចាំកាលទៀត? ពិសេសពណ៍ Nebula Purple ដែលជាពណ៌បន្ស៊ីគ្នារវាងពណ៌ស្វាយ និង ពណ៌ទឹកប្រាក់ដ៏កម្រ!​ ចំនួនមានកំណត់