អគ្គិសនីកម្ពុជា​បាន​ដាក់ដំណើរការ​អគ្គិសនី​ចំនួន​២០មេហ្គាវ៉ាត់​ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ប្រទេសកម្ពុជា​

បើតាមការចេញផ្សាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីនេះបានឲ្យដឹងថា ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអានុភាព៦០MW នឹងបញ្ចេញថាមពលអគ្គិសនីមុនផែនការចំនួន២០MW ដើម្បីជួយបំពេញដល់ការខ្វះខាត់អគ្គិសនីប្រើប្រាស់នៅចុងរដូវប្រាំងឆ្នាំ២០១៩នេះ។

ដោយយោងតាមការសន្និដ្ឋានរបស់គណៈប្រតិភូក្រសួងរ៉ែ និងថាមពល និងគណៈប្រតិភូអគ្គិសនីកម្ពុជា ដែលបានចុះទៅពិនិត្យប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមានទីតាំងនៅត្មាតពង ខេត្តកំពង់ស្ពឺ ទំហំ៦០MW បន្ទាប់ពីបានធ្វើតេស្តសាកល្បងបញ្ជូនអគ្គិសនីចូលប្រព័ន្ធបណ្តាញជាតិបានដោយសុវត្ថិភាព និងជោគជ័យ។ ដូច្នេះ អ្នកបច្ចេកទេសជឿជាក់ថា ពួកគាត់អាចដាក់បញ្ចូលអគ្គិសនីចូលប្រព័ន្ធបណ្តាញជាតិ បានចំនួន២០មេហ្កាវ៉ាត់ទាំងស្រុងតែម្តង នៅដំណាក់កាលទី១ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។

សូមជម្រាប់ជួនថា ស្ថានីយ​អគ្គិសនី​ដើរ​ដោយពន្លឹ​ព្រះអាទិត្យ​នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនSchneitec Renewable Co., Ltd ដែលទទូលបានការយល់ព្រមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានទុនវិនិយោគប្រមាណ៥៨,២៣លានដុល្លារ នឹងមាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ ក្បែរ​សាលា​នាយទាហាន​សកម្ម​ត្មាតពង លើ​ទំហំ​ផ្ទៃដី៨០ហិកតា ក្នុង​ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ៕