ជួយគ្នាក្នុងគ្រាលំបាក! ក្រុមហ៊ុនរួយ ចូលរួមថវិកា ១ម៉ឺនដុល្លារ តាមរយៈ រាជរដ្ឋាភិបាល ជួយដល់ជនរងគ្រោះ ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រុមហ៊ុនរួយ នៅថ្ងៃទី១៧ ខែតុលា ឆ្មាំ២០២០នេះ ចូលរួមថវិកា ចំនួន ១០ ០០០ដុល្លារ ជូនសម្ដេចតេជោ សំរាប់ជួយសំរួល ដល់បងប្អូនប្រជាពលរដ្ធខ្មែរ ដែលទទួលរងទុក្ខលំបាក ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង។

អ្នកស្រី ស្រី ណារួម បានអោយដឹងថា “ខ្ញុំតំណាងអោយក្រុមហ៊ុនទាំងមូល សូមប្រសិទ្ធពរ អោយប្រជាជនខ្មែរយេីងឆាប់បានធូរស្បេីយ ពីគ្រោះចង្រៃនេះ និងជូនពរអោយសម្តេច មានសុខភាពល្អ និងអាយុវែង ដេីម្បីជួយប្រជាជនខ្មែររៀងរហូត” ។

អ្នកស្រីបន្ថែមថា “នាងខ្ញុំក៏បានចូលរួម ថវិកា ចំនួន 5000$​ ជាមួយ លោកជំទាវ​ម៉ែ​ ម៉ៅមាល័យ កែគឹមយ៉ាន​ ដេីម្បី​រួមចំនែក ជួយដល់ជនរងគ្រោះ​ ដោយសារជំនន់ទឹកភ្លៀង​ ក្នុងខេត្តបន្ទាយមានជ័យ ខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក”៕