ផ្អើល! ផ្ទុះការបាញ់ប្រហាគ្នាផ្អើលក្រុងចំថ្ងៃបោះឆ្នោតនៅអាមេរិក, ស្លាប់មនុស្សចំនួន…(វីដេអូ)

មនុស្សយ៉ាងហោ ចណាស់ ០៤នាក់បានស្លា ប និងម្នាក់ទៀតបានរ ងរ.បួស នៅក្នុងការបា ញប្រ ហារវាងក្រុមជនស ង្ស័ យជាមួយប៉ូលិសនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅភាគខាងលិចអាមេរិក) នៅក្នុងទីក្រុង ហិនដឺសុន (Henderson) រដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆកា ឆ្នាំ២០២០។

បើតាមកាសែតក្នុងស្រុក ឡាសវេហ្គាស (Las Vegas Review-Journal) បានរាយការណ៍ថា ប៉ូលិសបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១១៖០០ព្រឹកពីពលរដ្ឋដែលរស់នៅក្នុងអគារផ្ទះល្វែងមួយរាយការណ៍ថា ពួកគេបានលឺសំឡេងកាំ ភ្លើ ងហើយបានប្រទះឃើញម នុស្សម្នាក់នៅមា ត់ទ្វារក្បែរនោះ ដែលទំនងដូចត្រូវបានគេបា ញ។ ភ្លាមៗនោះ ប៉ូលិសបានទៅដល់កន្លែងកើតហេតុ និងបានរកឃើញអ្នករ ងរ បួស ០២នាក់ដោយគ្រា ប់កាំ ភ្លើ ង ហើយជនស ង្ស័ យទំនងដូចជានៅក្នុងឡានក្បែរនោះ។

នៅជុំវិញបញ្ហានេះ មេបញ្ជាការប៉ូលិសប្រចាំទីក្រុង Henderson លោក ចេសុន គូហ្ស៊ីក (Jason Kuzik)បានគូសបញ្ជាក់ថា មានមនុស្ស ០៥នាក់ដែលជាប់ពា ក់ព័ ន្ធទៅនឹងឧប្បត្តិហេតុខាងលើ ក្នុងនោះ ០៤នាក់បានស្លា ប រួមទាំងជនស ង្ស័ យដែលត្រូវបានបា ញស ម្លាបដោយប៉ូលិសផងដែរ។ ស្ថានភាពរបស់អ្នករងរ បួស នៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈប៉ូលិសគ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយ នៅពេលក្រោយបន្ទាប់ពីការស៊ើបអង្កេត ៕

សូមទស្សនាវីដេអូនៅខាងក្រោម៖