ទាំងនេះជាវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក បើបុគ្គលមិនអនុវត្តតាមការណែនាំត្រូវពិន័យ

ក្រោយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​វិធានការ​សំខាន់ៗ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​សារជាថ្មី ដែល​ក្នុង​នោះ​មាន ១០ ចំណុច​សំខាន់ៗ។ ​ក្រសួង​បាន​បញ្ជាក់​ថា បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ទឹក​ប្រាក់​ពី ២០០,០០០ រៀល ដល់ ១,០០០,០០០ រៀល និង​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន។

១. នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​គ្រប់​ពេល​ជា​រៀង​រាល់​ថ្ងៃ ក្នុង​រយៈពេល ១៤ ថ្ងៃ
២. តាម​ដាន​រោគ​សញ្ញា​នៃ​ជំងឺ
៣. នៅ​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ
៤. ប្រើ​សម្ភារៈ​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ
៥. លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ឲ្យ​បាន​ញឹក​ញាប់
៦. ខ្ទប់​មាត់​ច្រមុះ នៅ​ពេល​ក្អក ឬ​កណ្តាស់
៧. បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ល្អ
៨. អនាម័យ​ក្នុង​កន្លែង​រស់នៅ និង​រក្សា​អារម្មណ៍​នឹងនរ
៩. បញ្ចប់​ការ​អនុវត្ត​ចត្តាឡីស័ក
១០. ទំនាក់​ទំនង​ក្នុង​ករណី​ចាំបាច់ និង​បន្ទាន់។

ខាងក្រោម​នេះ​ជា​វិធានការ​សំខាន់ៗ នៃ​ការ​ធ្វើ​ចត្តាឡីស័ក លម្អិត​ទាំង ១០ ចំណុច ចេញ​ដោយ​ក្រសួង​សុខាភិបាល។

COVID-19

​​​អត្ថបទផ្ដល់សិទ្ធិដោយ