តេស្តលើកទី៤ អវិជ្ជមាន សម្ដេច ហ៊ុន សែន ឲ្យបើកដំណើរការសាលារៀនឡើងវិញ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា បាន​​ធ្វើ​តេស្ត​លើក​ទី៤ លទ្ធផល​គ្មាន​ឆ្លង COVID-19 ​រួម​នឹង​​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្រោយ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ លើកលែង​តែ ៤ ករណី​មុន និង​មាន​ជា​សះស្បើយ ១ នាក់​រួចមក​នោះ។

ក្រោយ​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​រីក​រាល​ដាល សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើង​វិញ ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​គ្រប់​ផ្នែក គ្រប់​វិស័យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ ៣ វិច្ឆិកា​ឡើងវិញ។ តែ​ការ​ប្រយុទ្ធ​ជាមួយ COVID-19 នៅ​ជា​អាទិភាពជានិច្ច។

​​​អត្ថបទផ្ដល់សិទ្ធិដោយ