ឡូយម៉េស! ទោះដៃសើម ដៃប្រឡាក់ ក៏អាចទទួលការ Call ចូលបានដែរ គ្រាន់តែក្រវៀសដៃបញ្ជាកាយវិការជាមួយមុខងារ Smart Air Control

សម័យបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាទាន់សម័យ មនុស្សភាគច្រើនក៏ដើរតាមសម័យកាល ជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាអេឡិចត្រូនិចទំនើបៗ រីឯព័ត៌មានផ្សេងៗក៏កាន់តែរីកសុះសាយពីមួយថ្ងៃទៅមួយថ្ងៃ។

ហេតុនេះហើយបណ្តាស្មាតហ្វូនមួយចំនួន បានខិតខំប្រឹងបង្កើនសមត្ថភាពផលិតនូវបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់។ ជាក់ស្តែង ដូចស្មាតហ្វូនត្រកូល Reno ម៉ូដែលចុងក្រោយ OPPO Reno4 គឺបានបំពាក់ជាមួយបច្ចេកវិទ្យាវៃឆ្លាត ដែលភាសាអង់គ្លេសហៅថា AI-enhanced Smart Sensor។ ក្នុងបច្ចេកវិទ្យាវៃឆ្លាតនេះគឺមានមុខងារសំខាន់ៗចំនួន 4 ដូចជា៖ មុខងារការពារការសម្ងាត់ ឬឯកជនភាព មុខងារបញ្ជាដោយកាយវិការ បច្ចេកវិទ្យាបង្វិលអេក្រង់វៃឆ្លាត និងបច្ចេកវិទ្យារក្សាពន្លឺអេក្រង់វៃឆ្លាត។

ដូច្នេះ ចង់ជ្រាបអត់ពីមុខងារ និងបច្ចេកវិទ្យានីមួយៗថាវាមានចំណុចពិសេស និងអត្ថប្រយោជន៍អ្វីខ្លះ?

  • មុខងារទី1៖ មុខងារការពារការសម្ងាត់

ចាប់ពីពេលនេះទៅឈប់ខ្លាចសង្សារ គ្រួសារ ឬមនុស្សជុំវិញខ្លួនមកអើតមើលទូរស័ព្ទ និងដឹងពីរឿងសម្ងាត់ហើយ​ ដោយសារ Reno4 បំពាក់ជាមួយមុខងារ Smart Spying Prevention ដែលអាចលាក់បាំងយ៉ាងជិតពីព័ត៌មានផ្សេងៗ ព្រោះថាពេលមានសារដំណឹងលោតមក ហើយមានអ្នកអើតមើល ឬឈរពីក្រោយ ក្រៅពីម្ចាស់ទូរស័ព្ទ នោះសារ ឬព័ត៌មានសម្ងាត់ៗទាំងអស់នឹងបិទមិនឲ្យឃើញឡើយ។ ឡូយណាស់! សម្រាប់មុខងារនេះអាចលាក់បាំងគ្រប់រឿងបានយ៉ាងជិតល្អតែម្តង។

  • មុខងារទី2៖ មុខងារបញ្ជាដោយកាយវិការ

ធុញអត់? ពេលខ្លះកំពុងចម្អិនម្ហូប កំពុងងូតទឹក ដៃសើម ដៃប្រឡាក់ ស្រាប់តែមានអ្នក Call មក ត្រូវស្រវា ជូតដៃ លាងដៃ ទើបអាចចុចទទួលបានមែនហេ៎? ឈប់ធុញទៅ! បើមាន Reno4 អត់ពិបាកអ៊ីចឹងទេ។ ពេលមានគេ Call មកគ្រាន់តែបញ្ជា ឬក្រវៀសដៃគឺអាចទទួលការហៅចូលបានយ៉ាងងាយ។ ហើយមុខងារនេះក៏អាចបញ្ជាទៅលើកម្មវិធីពេញនិយមមួយចំនួនដូចជា YouTube, Facebook, Instagram និង​ Tiktok។

  • មុខងារទី3៖ បច្ចេកវិទ្យាបង្វិលអក្រង់វៃឆ្លាត

ហត់នឿយណាស់មែនទេ? មើលវីដេអូ ឬ Youtube ស្របពេលគេង ឬផ្អៀងខ្លួន អេក្រង់ម្តងបញ្ឈរ ម្តងផ្តេកទៅតាមទម្រង់មុខ ក៏មានអារម្មណ៍ឈឺក្បាលវិលមុខម្តងៗដែរ ប៉ុន្តែសម្រាប់ Reno4 ទោះបង្វិលខ្លួន ឬមើលវីដេអូពេលគេងក៏មិនបាច់បារម្ភដែរ ដោយសារអេក្រង់វានៅតែបញ្ឈរ លុះត្រាតែដាក់ទូរស័ព្ទផ្តេកទើបវីដេអូប្តូរទៅជាផ្តេកតាមទូរស័ព្ទ។

  • មុខងារទី4៖ បច្ចេកវិទ្យារក្សាពន្លឺអេក្រង់វៃឆ្លាត

ធ្លាប់អត់? កំពុងសម្លឹងមើលវីដេអូ មើលរឿងភាគឡើងជក់ចិត្ត និងចូលតួសុខៗ ស្រាប់តែទូរស័ព្ទរលត់ចាក់សោរអូតូ។ បើឧស្សាហ៍រលត់បែបៗហ្នឹង! តោះចាំកាលប្តូរមកប្រើ OPPO Reno4 វិញមើល! មិនរលត់ដាច់ខាត ខណៈភ្នែករបស់អ្នកកំពុងសម្លឹងមើលទូរស័ព្ទជាប់ នោះអេក្រង់នឹងភ្លឺគ្រប់ពេលតែម្តង។

អូ! ភ្លេចប្រាប់ដំណឹងល្អមួយទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 2 ខែមករា​ ឆ្នាំ 2021 នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់ឆ្នាំថ្មីទៅលើស្មាតហ្វូន OPPO Reno4 ។ សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអំពីកម្មវិធី NEW YEAR, NEW OPPO សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ចាប់ពីថ្ងៃទី27 ខែធ្នូ ឆ្នាំ 2020 នេះតទៅគឺនឹងមានកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ឆ្នាំថ្មីទៅលើស្មាតហ្វូនត្រកូល A ដូចជា OPPO A12s, OPPO A53 និង OPPO A93។ រីឯប្រូម៉ូសិនត្រកូល Reno គឺ OPPO Reno4 ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថារាល់ការជាវស្មាតហ្វូន 4 ម៉ូដែលខាងលើនេះគឺនឹងទទួលបានកាដូជាច្រើនផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម និងលម្អិតសូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕