តោះសិក្សាប្រវត្តិ ហ៊ី​ត្លែរ បន្តិច​មើល ! ធ្លាប់ធ្វើជាអ្នក​រត់សារឲ្យកងទ័ព​ រហូត​​ក្លាយមេដឹកនាំ​ផ្តាច់ការ​ពិភពលោក​

ប្រសិនបើយើងនិយាយអំពីជនផ្ដាច់ការក្នុងលោក គ្មានអ្នកណាដែលមិនចងចាំនូវឈ្មោះជនម្នាក់នេះទេ ម្នាក់នេះឈ្មោះថា អាដុល ហ៊ីត្លែរ ដែលបានចាប់កំណើតឡើងក្នុងប្រទេសអូទ្រីស និងរើសមករស់នៅក្នុងប្រទេសអាឡឺម៉ង់វិញតាមគ្រួសាររបស់លោក។

ខ្សែជីវិតរបស់មនុស្សយើងម្នាក់ៗ ទោះបីលិច ឬអណ្តែតនៅពេលអនាគត នៅមិនទាន់មានអ្នកណាម្នាក់អាចទស្សន៍ទាយឱ្យបានពិតប្រាកដនៅឡើយទេ តួយ៉ាងដូចជា មេដឹកនាំផ្ដាច់ការ អាដុល ហ៊ីត្លែរ នេះជាដើម។ នៅក្នុងថ្ងៃនេះផងដែរ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានទៅស្ដាប់អំពីជីវប្រវត្តិរបស់ក្មេងប្រុសម្នាក់ ដែលមានតួនាទីជាអ្នករត់សំបុត្រសាររបស់កងទ័ព ប្រែក្លាយជាមេដឹកនាំផ្តាច់ការដ៏សារហាវមិនគួរឱ្យជឿបាន។

គួរបញ្ជាក់ផងដែរថា សង្គ្រាមដែលធំចុងបញ្ចប់ ឬហៅថាសង្គ្រាមលោកលើកទី២ ត្រូវបានបង្កាត់ឡើងដោយសារតែលោក ហ៊ីត្លែរ នេះផងដែរ ដែលធ្វើឱ្យវិនាសកម្មទូទាំងពិភពលោកទាំងមូល៕