ក្រុមហ៊ុន យូនីលីវេី ខេមបូឌា បានឧបត្ថម្ភផលិតផលរក្សាអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-19 នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2020, ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានឧបត្ថម្ភផលិតផលរក្សាអនាម័យចំនួន 820 កេសស្មើនឹងទឹកប្រាក់ប្រមាណ​ 16 000 ​ដុល្លារ​ ដល់សាលាក្រុងសម្រាប់ចែកជូនកន្លែងធ្វើតេស្តជំងឺកូវីដ-19 សម្រាប់ទុកប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងចែកជូនក្នុងសហគមន៍។

ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 នៅកម្ពុជាក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានប្រគល់ផលិតផលរក្សាអនាម័យចំនួន 820 កេស រួមមានទឹកសម្អាតឥដ្ឋការ៉ូ ទឹកបាញ់កម្ចាត់មេរោគសាប៊ូបោកសម្លៀកបំពាក់ និងជែលលាងសម្អាតដៃ ដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2020។

លោក លី សុធូ តំណាងឲ្យក្រុមហ៊ុន យូនីលីវើ របស់យើងបានមានប្រសាសន៍ឲ្យដឹងថា ការប្រគល់ផលិតផលនេះគឺជាការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត-19 និង​ដើម្បីជាការចូលរួមចំណែកជាមួយ​​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជាក្នុង​ការ​ប្រយុទ្ធប្រឆាំង​​នឹង​​ជំងឺ​កូវីដ-19។

ក្រុមហ៊ុន យូនីលីវើ បានឧបត្ថម្ភផលិតផលរបស់ខ្លួនដូចជាទឹកសម្អាតឥដ្ឋការ៉ូម៉ាកសាន់ឡៃ ទឹកបាញ់កម្ចាត់មេរោគម៉ាកប្រូមិច សាប៊ូបោកសម្លៀកបំពាក់ម៉ាកវីសូពិសេស និងជែលលាងសម្អាតដៃម៉ាកវ៉ាសឺលីន ដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន យូនីលីវើ និងសន្យាថា​នឹងយកផលិតផលទៅចែកជូនតាមអ្វីដែលក្រុមហ៊ុនបានបញ្ជាក់។

តួយ៉ាងកាលពីខែឧសភា ក្រុមហ៊ុន យូនីលីវើ បានឧបត្ថម្ភខបករណ៍ជំនួយដង្ហើម ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសអ្នកជំងឺធ្ងន់ធ្ងរពិបាកដកដង្ហើមដោយសារវីរុសកូរ៉ូណា។ ក្រុមហ៊ុន យូនីលីវើ សង្ឃឹមថាការចូលរួមចំណែកនេះនឹងជួយពង្រឹងបន្ថែមនូវលទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការព្យាបាល ជួយសង្គ្រោះអាយុជីវិត និងអាចគ្រប់គ្រងជំងឺរាតត្បាតនេះ។

កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន យូនីលីវើ ក៏បានឧបត្ថម្ភផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ រួមមានផលិតផលសម្រាប់រក្សាអនាម័យខ្លួនប្រាណ ផលិតផលក្នុងផ្ទះបាយ និងម្ហូបអាហារចំនួន 3,000 កញ្ចប់ សម្រាប់ក្រុមគ្រូពេទ្យជួរមុខដែលខិតខំបំពេញភារកិច្ចដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 និងការពារប្រជាជនកម្ពុជាឲ្យមានសុវត្ថិភាព។

ហើយកាលពីខែមីនា ក្រុមហ៊ុន យូនីលីវើ ក៏បានចូលរួមផ្សព្វផ្សាយនូវវិធានការណ៍ជាច្រើន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និងថ្នាក់ដឹកនាំជាតិដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ដ៏កាចសាហាវនេះ។ ការបរិច្ចាគនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនៃការឆ្លងជំងឺកូវីដ-19 ហើយគឺជាការចូលរួមដ៏សំខាន់ក្នុងការការពារជីវិតមនុស្ស។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន យូនីលីវើ បានចែកចាយនូវផលិតផលប្រើប្រាស់សំខាន់ៗរួមមាន ផលិតផលថែទាំ និងរក្សាអនាម័យខ្លួនប្រាណក្នុងចំណោមផលិតផលដទៃទៀត ក្នុងនោះមានដូចជាសាប៊ូកក់សក់ សាប៊ូដុសខ្លួន​ ហ្វូមលាងមុខ ថ្នាំដុសធ្មេញ  សាប៊ូលាងចាន សាប៊ូលាងបង្គន់ សាប៊ូបោកសម្លៀកបំពាក់ និងផលិតផលម្ហូបអាហារជាដើម។ ក្រុមហ៊ុន យូនីលីវើ នឹងធ្វើការជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យខ្លួនប្រាណ ការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ និងផ្តល់អាហារដែលមានជីវជាតិក្នុងគ្រាលំបាកនេះ ហើយនឹងធានាបន្តផ្គត់ផ្គង់ផលិតផលចាំបាច់ប្រើប្រាស់របស់យូនីលីវើ។


សម្រាប់ការសាកសួរព័ត៌មាន
លឹម វួចហ៊ាង
External Affairs Manager
អ៊ីមែល Vouchheang.Lim@unilever.com
ទូរស័ព្ទ +855 017466503

 

អំពីក្រុមហ៊ុន យូនីលីវើ

យូនីលីវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោកលើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះ ផលិតផលអាហារ និងភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន 190 ជុំវិញពិភពលោក ហើយផលិតផលទាំងនេះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ 2.5 ពាន់លាននាក់ក្នុងមួយថ្ងៃៗ។ យើងមានបុគ្គលិកជាង 155,000 នាក់ និងបានរកចំណូលបានពីការលក់នូវទឹកប្រាក់ចំនួន 51 ពាន់លានអឺរ៉ូកាលពីឆ្នាំ 2018។ ជាងពាក់កណ្តាល (60%) នៃជំហររបស់ក្រុមហ៊ុនគឺស្ថិតនៅក្នុងទីផ្សារកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើន។ ក្រុមហ៊ុន យូនីលីវើ មានប្រមាណ 400 ម៉ាកផលិតផលដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall’s, Lux, Magnum, Axe, Sunsilk និង Surf ជាដើម។

ផែនការនៃការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលីវើ (USLP) គាំទ្រយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ហើយប្តេជ្ញា៖

  • ជួយប្រជាជនជាងមួយពាន់លាននាក់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ពួកគេនៅឆ្នាំ 2020 ។
  • កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅត្រឹមឆ្នាំ 2030។
  • លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ឲ្យកាន់តែប្រសើរនៅឆ្នាំ 2020។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និងការជឿទុកចិត្ត កាត់បន្ថយការចំណាយ និងហានិភ័យ។ ក្នុងឆ្នាំ 2018 ម៉ាកផលិតផលទាំងអស់របស់យើង ដែលយើងឲ្យឈ្មោះថា Sustainable Living Brands មានកំណើនការលក់ 69% ធៀបនឹងឆ្នាំ 2017 ដែលមានត្រឹម 46%។

ចាប់តាំងពីឆ្នាំ 2010 មក យើងបានធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលីវើ ដើម្បីជួយប្រជាជនជាងមួយពាន់លាននាក់ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។ យើងបានធ្វើវឌ្ឍនភាពគួរឲ្យកត់សម្គាល់រួចហើយ និងបន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា ការវេចខ្ចប់ផ្លាស្ទិចរបស់យើង 100% អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬអាចធ្វើជាជីកំប៉ុងបាននៅឆ្នាំ 2025​។  ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ  2019 ​ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ Dow Jones Sustainability Index និងត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders នៅក្នុងការស្ទង់មតិមួយធ្វើឡើងកាលពីឆ្នាំ 2011 កន្លងទៅនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន យូនីលីវើ និងម៉ាកផលិតរបស់យើងខ្ញុំ សូមចូលទៅកាន់

គេហទំព័រ www.unilever.com

សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/