ពិតទេ? OPPO Reno5 បង្កើនសមត្ថភាពខ្ពស់អាប់ដេត AI Camera ដល់ជំនាន់ 2.0?

ថ្មីៗនេះ យើងឃើញមានការបែកធ្លាយទូរស័ព្ទវៃឆ្លាតជំនាន់ថ្មី ដែលស្ថិតក្នុងត្រកូល Reno5 ស៊េរីរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ នេះបើយោងតាមវេបសាយបរទេសមួយចំនួនបានចេញផ្សាយ។

ហើយបើក្រឡេកទៅមើលប្រទេសចិន គឺបានសម្ពោធនូវស្មាតហ្វូនត្រកូល Reno ម៉ូដែលចុងក្រោយ OPPO Reno5 នេះយ៉ាងសុះសាយពេញប្រទេសតែម្តង។ ក្នុងនោះបណ្តាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌូនេស៊ី ភីលីពីន ថៃ វៀតណាម និងបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ក៏នឹងបញ្ចេញនូវស្មាតហ្វូននេះក្នុងពេលឆាប់ៗផងដែរ។ បើតាមលេចឮដំណឹងម្នាក់ៗកំពុងទន្ទឹមរង់ចាំអ៊ុតមើល OPPO Reno5 សឹងតែមើលគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ OPPO Reno5 នឹងអាប់ដេត AI Camera 2.0 លើសពីការរំពឹងទុករបស់អ្នកទាំងអស់គ្នាហ្មង៎។

តើអ្វីទៅជា AI Camera 2.0? តើនេះជាមុខងារថ្មីដែលគេបំពាក់មកជាមួយនឹងកាមេរ៉ា ឬក៏ជាកាមេរ៉ាថ្មី? គ្រប់គ្នាសុទ្ធតែបានដឹងហើយថាកាលពីស្មាតហ្វូន OPPO Reno4 គឺបំពាក់មក AI Camera ជំនាន់ទី1 ជាមួយមុខងារថតរូប ថតវីដេអូថ្មីៗ ទំនើបៗដូចជា ​AI Color Portrait, Monochrome Video, Night Flare Portrait ព្រមទាំងមុខងារជាច្រើនទៀត។

ងាកទៅក្រោយបន្តិច​ រហូតមកដល់ពេលនេះ OPPO បានបញ្ចេញស្មាតហ្វូនត្រកូល F ឬ Reno ជាច្រើនម៉ូដែលដូចជា F1, F1s, F3, F3 Plus, F5, F7, F9, F11 Pro, Reno 2 F, Reno3, Reno 3 Pro និង Reno4។ ហើយគ្រប់ពេលដែលក្រុមហ៊ុនប្រកាសចេញទូរស័ព្ទត្រកូលនេះម្តងៗដឹងតែផ្អើល និងផ្ទុះការពេញនិយមខ្លាំងអស់ទីផ្សារស្មាតហ្វូនស្ទើរតែគ្រប់ទិសទី។ ទាំងនេះក៏ព្រោះតែស្មាតហ្វូនកម្រិតកណ្តាល ឬកម្រិតថវិកានេះ​ល្បីរន្ទឺខ្លាំងដោយសារ Reno ស៊េរីតែងតែមានគំនិតឌីហ្សាញរូបរាងប្រណិតៗ មុខងារបច្ចេកវិទ្យាទំនើបៗ ព្រមទាំងគុណសម្បត្តិផ្សេងៗទៀតជាច្រើន។ ពិសេស Reno ស៊េរីជាស្មាតហ្វូនពូកែខាងថតរូបស្អាតៗដោយមិនចាំបាច់ Edit ឬកែកុនច្រើនដងច្រើនសាឡើយ។

ជាងនេះទៅទៀត សម័យនេះគេចូលចិត្តថតរូបស្អាតៗ ប្លែកៗ លេចធ្លោ ដើម្បីបន្ស៊ីគ្នាជាមួយទេសភាព និងផ្ទៃខាងក្រោយ។ អ៊ីចឹងសម្រាប់ត្រកូល OPPO Reno ស៊េរីបន្ទាប់គឺបានអាប់ដេតមកជាមួយ AI Camera ជំនាន់ថ្មី 2.0 ដែលមានមុខងារ AI Mixed Portrait ដ៏ពេញនិយមខ្លាំង តម្រូវតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ក៏ដូចជាអ្នកដែលនិយមថតនាពេលបច្ចុប្បន្ននេះតែម្តង។ ជាក់ស្តែងអំឡុងពេលបុណ្យណូអែល (Christmas) នេះអ៊ីចឹង ភាគច្រើនមនុស្សចូលចិត្តថតរូប និងថតវីដេអូស្អាតៗជាមួយដើមគ្រីស្មាស (Christmas tree) ឬថតជាមួយតុក្កតាសាន់តាក្លូស (Santa Claus) ដើម្បីឲ្យខ្លួនឯងកាន់តែលេចធ្លោ និងបន្ស៊ីគ្នាជាមួយផ្ទៃខាងក្រោយ ឬ Background៕