ដូចដែលលោកអ្នកបានដឹងថា OPPO RENO Series គឺជាស្មាតហ្វូនលំដាប់ថវិកា តំណាងឲ្យភាពទាន់សម័យ ស៊ីវិល័យ និងតម្រូវចិត្តមិត្តៗយុវវ័យសម័យទំនើប។ បើយោងតាមការអង្កេតតាមស្ថាប័នព័ត៌មានផ្សេងៗ ហាងលក់ទូរស័ព្ទដៃ គឺអតិថិជនភាគច្រើនមុននឹងសម្រេចចិត្តទិញ ឬដូរស៊េរី ភាគច្រើនផ្តោតលើទំហំកាមេរ៉ា មុខងារកាមេរ៉ាដែលអាចថតច្បាស់ទាំងថ្ងៃទាំងយប់ និងគ្រប់ស្ថានភាព។ ពិសេសគឺឧស្សាហ៌សួរថា ថតស្អាតអត់ កាមេរ៉ា OPPO ជួយបានអត់?
យ៉ាងណាមិញ បើតាមចាំបានកាលពីពាក់កណ្តាលឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាបានចេញនូវស្មាតហ្វូនម៉ូដែល OPPO RENO4 ដែលមានការពេញនិយមខ្លាំងគ្រប់ទិសទីពាសពេញប្រទេសកម្ពុជាដោយសារតែមុខងារថតរូបស្អាតៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងលើសពីរំពឹងទុក។
ដោយសារតែមូលហេតុនេះហើយទើបដើមឆ្នាំ 2021 ក្រុមហ៊ុន OPPO មិនបង្អង់យូរក៏បានបញ្ចេញនូវស្មាតហ្វូនថ្មីបន្ទាប់គឺ OPPO RENO5 ដែលផ្តោតលើទំហំកាមេរ៉ាកាន់តែធំ 64MP+44MP មុខងារថតរូបថ្ងៃយប់កាន់តែច្រើនដ៏សម្បូរបែប ដើម្បីបន្តបំពេញតម្រូវការរបស់អតិថិជន និងហ្វេនៗសម័យថ្មី។
លើសពីនេះឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួនបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗក្នុងតម្លៃ $369 នេះផងដែរដូចជាកម្លាំងសាកថ្ម ល្បឿនអេក្រង់ និង កាមេរ៉ាជាដើម។
អ៊ីចឹងអស់លោកអ្នកប្រាកដឆ្ងល់ថាតើកាមេរ៉ា OPPO RENO4 និង OPPO RENO5 មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមានចំណុចអ្វីលើសពីគ្នា?
សម្រាប់ OPPO RENO4 មានកាមេរ៉ាទំហំ 32MP+48MP ដែលមានមុខងារមួយចំនួនដូចគ្នានឹង OPPO RENO5 រួមមានមុខងារថតរូបកំណត់ពណ៌លេចធ្លោ (AI Color Portrait) មុខងារវីដេអូលេចធ្លោជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video) មុខងារថតរូបលេចធ្លោពេលរាត្រី (Night Flare Portrait) មុខងារថតវីដេអូយឺតៗ (960fps Smart Slow-motion),មុខងារថតច្បាស់ដិតកម្រិត 108MP (Ultra-clear 108MP Image)ថតរូបមុំទូលាយ (Ultra-wide Angle) និងមុខងារថតវីដេអូទប់លំនឹង(Ultra Steady Video 3.0)។
ចំណែក OPPO RENO5 វិញមានកាមេរ៉ាទំហំធំ 44MP+64MP បំពាក់មកជាមួយមុខងារថតរូបស្អាតៗចំនួន 15 បន្ថែមលើ OPPO RENO4រួមមានដូចជា ៖
លើសពីនេះរវាង OPPO RENO5 & OPPO RENO4 ក៏មានលក្ខណៈពិសេសផ្សេងៗទៀតដូចជា៖
(1) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។ សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។
(2) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។
(3) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។
វ៉ាវ! OPPO RENO5 ឡូយអស់ស្ទះ! តម្លៃត្រឹមតែ $369 តែសមត្ថភាពថតរូប ថតវីដេអូអេមកប់ស៊េរីប្រហាក់ប្រហែលកាមេរ៉ាធំៗរាប់ពាន់ដុល្លារឯណ្ណោះ។ បើពិសេសម្លឹងៗ ចាំកាលទៀត! រួសរាន់ជាវ OPPO RENO5 តាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសដែលនៅជិតផ្ទះលោកអ្នកបំផុត ដើម្បីក្លាយជាម្ចាស់ OPPO RENO5 ម៉ូដែលថ្មីស៊ីវិល័យចុងក្រោយគេ។ បើមិនសាក ម៉េចដឹងថាកាមេរ៉ាអស្ចារ្យ និងអាចជួយបានកម្រិតណា៕