ក្រុមហ៊ុន យូនីលីវើ ឈ្នះពានរង្វាន់ឈ្មោះនិយោជកឆ្នើមនៅកម្ពុជាក្នុងរយៈពេល 4 ឆ្នាំជាប់ៗគ្នា

រាជធានីភ្នំពេញ ថ្ងៃទី 12 ខែមករា ឆ្នាំ 2021 ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេ បានទទួលពានរង្វាន់ឈ្មោះនិយោជកឆ្នើមនៅកម្ពុជាសម្រាប់ឆ្នាំ 2021 (Cambodia’s Best Employer Brand award for 2021) នៅក្នុងកម្មវិធី Cambodia Employer Branding Awards ។ 

កម្មវិធី Cambodia Employer Branding Awards លើកទី 15 នេះ ប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធអ៊ីនធឺណិតនៅរាជធានីភ្នំពេញនាថ្ងៃនេះ ដែលបានរៀបចំដោយវិទ្យាស្ថាន Employer Branding ក្រុមហ៊ុន World HRD Congress និង Stars of the Industry Group ដើម្បីទទួលស្គាល់ភាពជាអ្នកដឹកនាំ និងបុគ្គលកំពូលៗនៅកម្ពុជា សម្រាប់ការប្តេជ្ញាក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេពកោសល្យ និងឧត្តមភាពរបស់និយោជក។

After Footer (Active) - damrei Mr1 Zone2

លោក លី សុធូ នាយកប្រចាំប្រទេសនៃក្រុមហ៊ុន យូនីលីវើ កម្ពុជា និងឡាវ បានមានប្រសាសន៍ឲ្យដឹងថា ”យូនីលីវើ ជាក្រុមហ៊ុន ផ្តើមចេញពីគោលបំណងជំហរបស់ខ្លួន ដែលគោលបំណងសំខាន់របស់យើង គឺជួយដល់ការរស់នៅរបស់និយោជិតឲ្យប្រសើរ អ្នកប្រើប្រាស់ និងសហគមន៍ដែលនៅជុំវិញពួកយើងតាមរយៈស្លាកយីហោ និងសកម្មភាពដឹកនាំដោយគោលបំណងរបស់យើង។ ក្រុមហ៊ុន យូនីលីវើ ត្រូវបានទទួលស្គាល់ជាសាកលថា ជានិយោជកពេញចិត្ត ជ្រើសរើសដោយនិស្សិតបញ្ចប់ការសិក្សា និងអ្នកជំនាញដែលមានបទពិសោធន៍ ហើយឈ្នះពានរង្វាន់ Cambodia’s Best Employer Brand រយៈពេល 4 ឆ្នាំជាប់ៗគ្នា នេះសបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុន យូនីលីវើ ជានិយោជកដែលអ្នកពេញចិត្តនៅកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលទទួលបានការទទួលស្គាល់បែបនេះក្នុងពេលលំបាកសម្រាប់អ្នករាល់គ្នា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ 19 ។ អាទិភាពចម្បងរបស់ក្រុមហ៊ុន យូនីលីវើ នៅតែបន្តថែរក្សាសុខសុវត្ថិភាពដល់បុគ្គលិករបស់យើង អ្នកប្រើប្រាស់ និងសមត្ថភាពអាជីវកម្មរបស់យើង ដើម្បីបន្តបម្រើដល់អតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ” ។

នៅក្រុមហ៊ុន យូនីលីវើ យើងបានថែរក្សាការងារ និងជីវភាពរស់នៅរបស់និយោជិតដោយផ្ទាល់ និងដោយប្រយោល បើទោះជាមានបញ្ហាប្រឈមយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតក៏ដោយ។ ក្រុមហ៊ុន យូនីលីវើ ផ្តល់សិទ្ធិដល់ពួកគាត់ក្នុងការបញ្ចេញសមត្ថភាពតាមរយៈការងារដែលមានភាពរហ័សរហួន តែងតែធ្វើឲ្យមានភាពងាយស្រួល និងឈានមុខគេសម្រាប់អនាគតនៃការងារ។ ក្រុមហ៊ុន យូនីលីវើ កម្ពុជា ជាក្រុមហ៊ុនដែលធ្វើការចម្រុះយេនឌ័រ ក្នុងនោះនិយោជិតជាស្រី្តចំនួន 45% ដែលជាបុគ្គលិកក្នុងស្រុក ត្រូវបានតែងតាំងជាបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន និងក្រុមការងារថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមានចំនួន 81% ជាអ្នកនៅក្នុងស្រុក និង 63% ជាស្ត្រី។ “U R AWESOME” និង“ ពានរង្វាន់ Compass in Action & HERO Awards” គឺជាគម្រោងនៃការទទួលស្គាល់របស់និយោជិត ដើម្បីបង្កើនការទទួលស្គាល់វប្បធម៌ក្រុមហ៊ុនយូនីលីវើ និងអភិវឌ្ឍការលើកទឹកចិត្ត និងភាពពេញចិត្តរបស់និយោជិត។ 

លោក សុធូ បានបន្ថែមទៀតថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមការងារ ដែលខិតខំធ្វើការងាររាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ដើម្បីធ្វើឲ្យក្រុមហ៊ុនយូនីលីវើ អាចបង្កើតស្តង់ដារថ្មីនៅក្នុងវិស័យនេះ។ ខ្ញុំក៏សូមអរគុណជាខ្លាំងចំពោះក្រុមការងារថ្នាក់ដឹកនាំទាំងអស់សម្រាប់រាល់ការគាំទ្រនូវដំណើរការរបស់យើង ដើម្បីបង្កើតក្រុមហ៊ុនដែលមានការអនុវត្តខ្ពស់ និងបំផុសគំនិតនៅកម្ពុជា”។