មែនលំៗទេ! ស្ងាត់ៗលោក K01 ទិញវីឡាស្គឹមស្គៃមានតំលៃកប់ពពក រីឯដេគ័រខាងក្នុងវិញស្អាត ខ្លាំងដូចផ្ទះសេដ្ឋីចឹង

លោក K01 ប្រិយមិត្ត និងមហាជនប្រាកដជា បានស្គាល់ច្បាស់ រួចមកហេីយ ដែលលោកគឺជា ចា ងហ្វាង សារព័ត៌មាន Satawath fc20 និងជាអ្នកសារព័ត៌មានមួយ រូប នៅក្នុងបណ្តាញសង្គមហ្វេសបុក។

ហេីយលោកក៏មាន អាជីវកម្ម ពុះ ដីឡូលក់ផងដែរចាត់ទុកថាគឺជាជោគជ័យថ្មី ថែមមួយកម្រិតទៀត ដែលអគ្គនាយកក្រុមហ៊ុន លោក K01 និង ភរិយា បានបង្ហោះអោយដឹងពីគម្រោងទើបនឹងទិញវីឡាទោលថ្មីមួយទៀត ដែលមានតម្លៃរហូតដល់៥០ម៉ឺនដុល្លារ។

លោក និង ភរិយា បានបង្ហាញនូវស្នាមញញឹមមិនតិចទេ ក្រោយពេលទិញ គម្រោងវីឡាថ្មីនេះ ខណៈដែលលោកក៏បានបង្ហោះថា ក្រោយគម្រោងទាំងមូលសាងសង់រួច គឺនឹងស្គាល់ការរស់នៅក្នុងផ្ទះវីឡាទោលដែលធ្លាប់ស្រម៉ៃហើយ បន្ថែមពីលើផ្ទះដែលមានស្រាប់ ដែលគ្រាន់តែជាប្រភេទផ្ទះល្វែង។

ការប្រកាសរបស់លោកក៏ធ្វើអោយមានការស្ងើចសរសើរចំពោះលោក និង ភរិយាផងដែរ ដែលឡើងយីអ៊ុនក្រឺតៗ បន្ទាប់ពីបានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុននាំចូលទឹកអប់មកពីបារាំង និង ហូឡង់បែបនេះ៕