ប្រសិនបើគេប្រើសម្តីនិងកាយវិការបែបនេះ ដាក់អ្នកថាតើអ្នកទទួលយកបានឬអត់?

ភ្នំពេញ៖ ផ្ទុះរឿងអ្នកជួលតូបម្នាក់បាបទម្លាយវិឌីអូម្ចាស់ផ្សារសេរីវុធស៊ី ក្នុងភូមិរោង ស្រុកបាទី ខេត្តតាកែវបានស៊ីដាច់លុយកក់ថ្លៃជួល ដោយប្រែកែមិនព្រមជួបតូបវិញ ដោយបំពានការសន្យានឹងគ្នា ហើយជាពិសេសបានប្រើកាយវិការនិងសម្តីមិនសមរម្យ ធ្វើបណ្តេញអ្នកជួលតូចចេញផ្សាររបស់ខ្លួន នៅមុខមហាជនជាច្រើននាក់។

លោក ម៉េង សុភ័ក្រ ស្វាមីរបស់ជនរងគ្រោះអ្នកនាង អ៊ាត លៀងអេង ដែលបានធ្វើការជួលតូបមួយក្នុងផ្សារសេរីវុធ ក្នុងភូមិរោង ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជក់ឱ្យដឹងថា រឿងហួសចិត្តមិននឹកស្មាននោះ បែរជាម្ចាស់ផ្សារខាងលើនេះ ប្រែក្រឡាស់ មិនព្រមជួលតូប ហើយក៏មិនសងលុយថ្លៃកក់តូបវិញ ដែរដោយស៊ីដាច់លុយនេះ។ ម្ចាស់ផ្សារខាងលើនេះ បានសន្យារថា តូបជួបខាងលើនឹងធ្វើរួចរាល់ អាចចូលមកលក់បានប្រហែលមួយខែក្រោយ ប៉ុន្តែឈានចូលដល់ឆ្នាំ២០២១ហើយ មួយខែហួស ចូលមួយខែទៀត ដល់ខែកុម្ភៈ ម្ចាស់ផ្សារមិនជូនដំណឹងឡើយ ទាល់តែទៅសួរទើបដឹងតូបធ្វើមិនទាន់ហើយ និងប្រែក្រែក្រឡាស់ទៅដេគ័ររូបរាងផ្សេងវិញ ទុកសម្រាប់ជួលអោយផ្សេងទៀត បំពានការសន្យារ បើទោះបីជាភាគីខាងលោកនិងភរិយាបង់ថ្លៃកក់លុយថ្លៃតូបក៏ដោយ។

ជនរងគ្រោះខាងលើកនេះ បាននិយាយថា ម្ចាស់ផ្សារខាងលើនេះ មិនមែនត្រឹមតែរកស៊ីតែជួលតូបផ្សារឡើយ មានតែរកស៊ីដីធ្លីអចលនទ្រព្យទៀត ប៉ុន្តែបែរធ្វើបែបនេះមកដាក់ខាងលោកនិងប្រពន្ធប្រែក្រឡាស់លែងជួលតូប ស៊ីដាច់លុយកក់ និង ប្រើប្រាស់កាយវិការមិនសមរម្យដោយមានចេតនាចង់ប្រើអំពើហិង្សាដាក់លើរូបលោកនិងភរិយានៅពេលប្រែកែគ្នា រឿងរ៉ាវ សួររឿងតូបនោះ ។

លោក ម៉េង សុភ័ក្រ បាននិយាយទៀតថា អ្វីដែលឈឺចាប់ និង ពិបាកទទួលយក គឺ ខាងផ្សារ គេចវេស មិនព្រមដោះស្រាយ តេមិនប្រាប់ ឆាតសួរមិនតប ហើយរហូតដល់ចុងក្រោយទៅជួបផ្ទាល់បែរជាប្រើប្រាស់ពាក្យពេជ្រ ប្រមាថ មកលើលោក និងភរិយា ដែលជាអ្នកជួលតូប ចង់រកស៊ីឡើងវិញ ក្នុងអំឡុងពេលកូវិដនេះ ប៉ុន្តែបែរជាមកជួបរឿងខកបំណង។ លោកនិងភរិយាពិបាកនឹងទទួលយកណាស់ ចំពោះរឿងនេះ ហើយលោកក៏អំពាវនាវ ដល់អ្នកជួលតូបផ្សេងៗទៀត និង មហាជនសួមប្រុងប្រយ័ត្នចំពោះករណីខាងលើនេះ ប្រយត្នជួបរឿងហួសចិត្ត ម្ចាស់ផ្សារស៊ីដាច់លុយបែបនេះដែលខាងក្រុមហ៊ុន អចលនទ្រព្យអេស.ភី ដែលមានផ្សារសេរីវុធ ក្នុងភូមិរោង ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ។

លោក ម៉េង សុភ័ក្ត្រ បានប្រាប់ថា ចំពោះរឿងនេះលោកមិនអស់ចិត្តឡើយ បើទោះបីជាចាញ់បោកអស់លុយត្រឹម១២០ដុល្លារក៏ដោយក៏ លោកមិនព្រមដែរ លោកនឹងប្តឹងទៅសមត្ថកិច្ច និងរកមន្ត្រីជំនាញ អោយចុះពិនិត្យមើលផ្សារមួយនេះ ដែលបានបោកប្រាស់លើលោកនិងភរិយា ប្រែក្រឡាស់ការជួលតូប លែងជួលតូប អោយវិញ ដោយមិនបានជូនដំណឹង និង មិនព្រមថ្លៃតូបដល់ភរិយារបស់លោកវិញ។

សូមបញ្ជាក់ថា ក្នុងវិឌីអូដែលជនរងគ្រោះទម្លាយមកនោះ បានឱ្យឃើញថា ម្ចាស់ផ្សារសេរីវុធ នេះមិននិយាយស្តីសមរម្យជាចាស់ទុំ និងក្នុងនាមជារកស៊ីត្រឹមត្រូវមួយរូបឡើយ ដោយប្រើប្រាស់សម្តីនិងកាយវិការ ច្រងេងច្រង៉ាង សុទ្ធចង្អុលមុខទៅលើជនរងគ្រោះ ខណៈជនរងគ្រោះព្យាយាមសួរនាំហេតុមូលហេតុអ្វីបែរជាប្រែក្រឡាស់បែបនេះ។ ក្នុងវិឌីអូនោះ ផងដែរ ម្ចាស់ខាងលើនេះ អស់ពីប្រើពាក្យអសុរោះ ហើយក៏ប្រើកាយវិកាយ ដេញជនរងគ្រោះ ដណ្តេញចេញពីផ្សារខាងលើចេញក្រៅ បង្កការភ្ញាក់ផ្អើល មានអ្នកលក់ជុំវិញនោះ នាំមើលឈូរឈរ ។

ជនរងគ្រោះខាងលើក៏សូមអំពាវនាវដល់មហាជន ពិនិត្យមើលវិឌីអូនេះ និង វិចារណាមើលថាតើ ម្ចាស់ផ្សារសេរីវុធ ទាំងប្តីប្រពន្ធ បង្ហាញសកម្មភាពបែបនេះដាក់អ្នកជួលតូប ថាតើសមរម្យនិងថ្លៃថ្នូរដែរឬអត់?

ចំពោះករណីនេះ ក្រុមអ្នកសារព័ត៌មានរបស់យើង រង់ចាំការបកស្រាយពីភាគី ក្រុមហ៊ុន អចលនទ្រព្យ អេស.ភី ដែលមានផ្សារសេរីវុធ ក្នុងភូមិរោង ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ដើម្បីបំភ្លឺដល់មហាជន និងសមត្ថកិច្ច ៕