៉ឲ្យរៀង! នេះជាវីដេអូ កងរាជអាវុធហត្ថចុះចាប់បុរសគេចវេសមិនព្រមធ្វើតេស្ដកូវីដ១៩ ខណៈម្ដាយវិជ្ជមាន!(មានវីដេអូ)

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីបុរសម្នាក់ដែល មានការជាប់ពាក់ព័ន្ធជាមួយឪពុកម្តាយ ដែលវិជ្ជមានមេរោគកូវីដ១៩ ក្នុងនោះដែរ បុរសនោះ មិនព្រមសហការជាមួយគ្រូពេទ្យដើម្បីយកសំណាកទៅធ្វើតេស្ត ហើយថែមទាំងព្យាយាមគេចវេស ទោះបីក្រុមគ្រូពេទ្យពន្យល់ណែនាំយ៉ាងណាក៏ដោយ។

ក្នុងនោះផងដែរ ដោយមានការស្នើសុំជំនួយពីក្រុមគ្រូពេទ្យ ក្រុមកម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក សៀ ទីន នាយករងសេនាធិការដ្ឋាន និង ជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ដែលស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែក្រោមបានដោយជោគជ័យផងដែរ៕

ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី