ក្ដៅៗ! លទ្ធផលធ្វើតេស្ដ លើកទី១របស់គ្រួសារ ដែលប្ដីវិជ្ជមានកូវីដ១៩ នៅស្ទីងត្រែងចេញហើយ!

ជាការពិតណាស់​ ពីមួយថ្ងៃទៅមួយថ្ងៃកម្ពុជាយើងរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្ដបន្ទាប់ មិនទាន់អន់ថយនៅឡើយនោះទេ។

ដោយឡែក នាថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលខេត្ដស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹងស្ដីអំពីលទ្ធផលធ្វើតេស្ដរកជំងឺកូវីដ-១៩លើកទីមួយ របស់ក្រុមគ្រួសារឈ្មោះ ម៉ៅ នាលយាល ដែលសមាជិកគ្រួសារ៤នាក់ នោះគឺអវិជ្ជមាន ហើយបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែ ណែនាំឲ្យពួកគាត់ទាំង៤នាក់ បន្ដនៅដាច់ដោយឡែករហូតបាន១៤ថ្ងៃ និងរងចាំតេស្ដលើកទី២ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក ម៉ៅ នាលយាល ដែលឆ្លងកូវីដ១៩នោះ មានទីលំនៅក្នុងភូមិអភិវឌ្ឍទី១ ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង ហើយមកទល់ពេលនេះមិនទាន់មានអ្នកឆ្លងពីលោកសូម្បីតែក្រុមគ្រួសារ៕

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី