បន្ទាន់! ក្រសួងអំពាវនាវប្រជាពលរដ្ឋដែលធ្លាប់ទៅ ឬពាក់ព័ន្ធជាមួយអ្នកស្នាក់នៅខុនដូនេះ ប្រញាប់ទៅធ្វើតេស្ដកូវីដ១៩ភ្លាម!
យោងតាមផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ចុះផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ ឬធ្លាប់បានពាក់ព័ន្ធជាមួយអ្នកស្នាក់នៅ អគារខុនដូ PS Crystal Condominium ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់ ប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យក្នុងសញ្ញាដែលក្រសួងប្រកាស។
ចំពោះទីតាំងដែលត្រូវធ្វើតេស្ដរួមមាន នៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី