បន្ទាន់! ក្រសួងប្រកាសអ្នកដែលពាក់ព័ន្ធនិងរោងចក្រនេះប្រញាប់ទៅធ្វើតេស្ដកូវីដ១៩ភ្លាម…

នៅមុននេះបន្ដិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែល ធ្លាប់មានការពាក់ព័ន្ធ ជាមួយរោងចក្រឈ្មោះ​ ក្រុមហ៊ុន ជិន ហាន (កម្ពុជា)​ កាត់ដេរ ចំកាត់ មានទីតាំង ក្រុម៦ ផ្លូវលេខ ៩៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ តទៅ​ សូមធ្វើចត្តាឡីស័កដោយខ្លួនឯង បើមិនអាការៈសង្ស័យ ត្រូវយកសំណាក់ធ្វើតេស្ដជាបន្ទាន់។

ក្នុងនោះទីតាំងដែលបងប្អូនអាចយកសំណាកតេស្ដកូវីដ១៩បានគឺនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាផងដែរ​៕