នៅមុននេះបន្ដិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហោះរូបភាពនិងសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលធ្លាប់បានទៅអគារ Exchange Square ផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ សូមធ្វើចត្តាឡីស័កខ្លួនឯង ហើយបើមានអាការៈមិនស្រួល សូមទៅយកសំណាក់ពិនិត្យរកកូវីដ១៩ជាបន្ទាន់។
ក្នុងនោះទីតាំងដែលបងប្អូនអាចយកសំណាកតេស្ដកូវីដ១៩បានគឺនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាផងដែរ៕