ឆ្លងទៀតហើយ! រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ម្នាក់ទៀតហើយ ដែលអ្នកជំងឺស្នាក់នៅ…

យោងតាមគណនីហ្វេសប៊ុកផេកឈ្មោះ សាលាសង្កាត់ ស្ទឹងមានជ័យ បានបង្ហោះសារ ពាក់ព័ន្ធនិងករណីរកឃើញ វិជ្ជមានកូវីដ១៩ ម្នាក់ នៅវេលាម៉ោង៩÷៥០នាទី ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ នៅចំណុចអាគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី ១ នៃអាគារ ហុកអាន ហើយបច្ចុប្បន្នទីតាំងនេះត្រូវបាន ហ៑ុំព័ទបណ្តោះអាសន្ន ផងដែរ៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី