អញ្ចឹងបានយូរ! ថ្ងៃនេះក្រសួងប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីរហូតដល់៩៦នាក់!

យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅមុននេះបន្ដិច បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី នៅក្នុងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មានរហូតដល់៩៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយផងដែរ។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់ពេលនេះ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩៦៨នាក់ ​ អ្នកជាសះស្បើយ ១០៧៤នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨៨៤នាក់ និងស្លាប់បាត់បង់ជីវិត៨នាក់ផងដែរ៕

អត្ថបទដោយ៖ស៊ីវលី