ដំណឹងបន្ទាន់! ក្រសួងប្រកាសអ្នកធ្លាប់ចូលសណ្ឋាគារមួយនេះក្បែរបរមរាជវាំង ប្រញាប់ធ្វើចត្តាឡីស័ក…

នៅមុននេះបន្ដិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហោះរូបភាពអមជាមួយសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានទៅសណ្ឋាគារ Palace Gate Hotel មានទីតាំងស្ថិតនៅ ផ្លូវ២៤០, សង្កាត់ ជ័យជំនះ, ខណ្ឌដូនពេញ​ (ក្បែរព្រះបរមរាជវាំង) នៅថ្ងៃ ២០ ខែមីនា ឆ្នាំ២០២១ ម៉ោងប្រហែល ១៦៖៥០ នាទី ត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ ហើយប្រសិនបើមានអាការៈមិនស្រួសខ្លួន ត្រូវប្រញាប់ធ្វើេតស្ដរកជម្ងឺកូវីដ១៩ជាបន្ទាប់ ព្រោះអ្នកឆ្លងកូវីដ១៩ធ្លាប់បានទៅកន្លែងនោះផងដែរ។

ក្នុងនោះផងដែរកន្លែងដែលបងប្អូនអាចយកសំណាក់ តេស្ដកូវីដ១៩បានរួមមាន នៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានាផងដែរ៕