នរណាមិនរំជួលចិត្ត! នេះជាសាររៀបរាប់របស់គ្រូពេទ្យម្នាក់ ដែលព្យាយាមជួយជីវិតអ្នកជំងឺកូវីដ១៩!

ជារឿងមួយគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដែលពីមួយថ្ងៃទៅមួយថ្ងៃប្រទេសកម្ពុជាយើងមានឆ្លងកូវីដ១៩ កាន់តែកើនឡើងច្រើនឡើងៗ ជាហេតុធ្វើឲ្យក្រុមគ្រូពេទ្យជាច្រើន​ សឹងតែគ្មានពេលសម្រាក ព្រោះតែការមើលថែអ្នកជម្ងឺជាបន្ដបន្ទាប់។

ក្នុងនោះផងដែរ ថ្មីៗនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ និងក្ដុកក្ដួលក្នុងចិត្ត នៅពេលឃើញលោកគ្រូពេទ្យម្នាក់ បានបង្ហោះរូបភាព និងសាររៀបរាប់ពីទឹកចិត្ត និងសុំទោសទៅកាន់អ្នកជំងឺកូវីដ ដែលលោកខិតខំជួយសង្គ្រោះជីវិតអ្នកគ្រប់គ្នាអស់ពីលទ្ធភាព តែចុងក្រោយនៅតែទទួលមរណៈភាព ហើយអ្នកឈឺធ្ងន់ ក៏ចេះតែមកបន្ដបន្ទាប់ និងអ្នកឆ្លងក៏នៅតែកើតមានជារៀងរាល់ថ្ងៃ ធ្វើឲ្យគាត់ព្រួយបារម្ភជាខ្លាំង។

ក្នុងនោះគាត់បានរៀបរាប់ថា៖

«សុំទោសដែលពួកខ្ញុំមិនអាចទាញអ្នកអោយផុតពីមាត់មច្ចុរាជបាន ពួកខ្ញុំប្រឹងអស់ពីសមត្ថភាពហើយRIP។ អ្នកស្លាប់ចេះតែកើនឡើង ឯអ្នកធ្ងន់ចេះតែមកជាបន្តបន្ទាប់ អ្នកឆ្លងថ្មីក៏នៅតែមានហឺ..សង្ឃឹមថាស្ថានភាពនេះនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗ នេះផងចុះ។ សូមបងប្អូនមេត្តាបន្តសហការណ៍ និងអនុវត្តតាមវីធី ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនព្រោះជំងឺនេះវាពិតជាសាហាវណាស់។ សូមជូនពរសុខសុវត្ថិភាពទាំងអស់គ្នា»៕