ទៀតហើយ! ក្រសួងប្រកាសមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានទៅឱសថស្ថានមួយនេះ!

នៅមុននេះបន្ដិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានទៅ ឱសថស្ថាន ឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក នៅថ្ងៃទី ២៤ និង ២៥ ខែមីនា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ព្រោះមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានទៅទីនោះ។

ហើយបានមានបញ្ហាសុខភាពដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

អត្ថបទដោយ៖ស៊ីវលី