មិនលេងសើចទេ! ពេលនេះគ្រូពេទ្យចុះយកសំណាក់ បុគ្គលិកធនាគារភ្នំពេញពាណិជ្ជ(PPC Bank) រហូតដល់ទៅ…

ជាការពិតណាស់ ក្រោយពេលមានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលធនាគារភ្នំពេញពាណិជ្ជ(PPC Bank) ផ្លូវព្រះមុនីរ៉េត កែងផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក ពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះមកយកសំណាកមនុស្ស ២១នាក់ (ស្រី១០នាក់) លើកទី១ផងដែរ។

គួរបញ្ជាក់ផងដែរថា ការយកសំណាកនេះធ្វើឡើងនៅវេលាម៉ោង១៧នឹង១៥នាទី ំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយក្រោយយកសំណាករួចទីតាំងខាងលើ បើកដំណើរការធម្មតា ចំពោះអ្នកយកសំណាករួច ត្រូវធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួសុខាភិបាល និងរងចាំលទ្ធផលផងដែរ៕

អត្ថបទដោយ៖ស៊ីវលី