ល្អណាស់! សម្ដេចចេញសារបន្ទាន់ស្នើឲ្យអ្នករកស៊ីលក់ដូរតាមទីផ្សារ និងអ្នកដឹកជញ្ជូនចាក់វ៉ាក់សាំងកូវីដ១៩!(មានវីដេអូ)

ជាការពិតណាស់នៅរសៀលថ្ងៃសុក្រទី០២ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញសារស្នើឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឳ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល រៀបចំការចាក់វ៉ាក់សាំងជូនដល់ បងប្អូនអ្នកលក់ដូរ និងអ្នករកស៊ីតាមផ្សារក្នុងរាជធានីភ្នំពេញ ឲ្យបានឆាប់រហ័សផងដែរ។

មិនត្រឹមតែប៉ុនណោះ សម្ដេចបានថ្លែងបន្ដទៀតថា ចំពោះបងប្អូនអ្នករត់តាក់ស៊ី អ្នករត់កង់បី និងអ្នកដឹកជញ្ជូនផ្សេងៗ ដែលដឹកអីវ៉ាន់តាមការកម្មងពីកន្លែងមួយទៅកន្លែងមួយ ក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី