សូម​អបអរ​សាទ​ ! រាជរដ្ឋាភិបាលកម្ពុជា​នឹងគ្រោង​សាងសង់​ផ្ទះ​ ដែលមាន​តម្លៃ​សមរម្យ​កម្មករ​កម្មការិនី​រោងចក្រ​

បច្ចុប្បន្នយើងដឹងហើយថាវិស័យអចលនទ្រព្យមានភាពរីកចម្រើនជំរុញឲ្យតម្លៃអចលនទ្រព្យកើនឡើងដែលនេះជាហេតុដែលធ្វើឲ្យកម្មករនិងកម្មការនីរោងចក្រភាគច្រើនពុំទាន់មានផ្ទះផ្ទាល់ខ្លួនសម្រាប់ស្នាក់ដែលធ្វើឲ្យពួកគាត់ពិបាកនៅក្នុងការរស់នៅ និងមិនអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួន។

ជាមួយបញ្ហាមួយនេះរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមសិក្សាវាយតម្លៃទៅលើលទ្ធភាពក្នុងការសាងសង់ផ្ទះតម្លៃសមរម្យសម្រាប់ កម្មករដើម្បីសម្រួលដល់ការរស់នៅនិងផ្តល់លទ្ធភាពឲ្យពួកគាត់មានផ្ទះសម្រាប់ស្នាក់នៅផ្ទាល់។

បើតាមរយៈប្រសាសន៍របស់ឯកឧត្តមអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាក្រសួងបាន កំពុងសិក្សាលើវិស័យឯកជនក្នុងការអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់បងប្អូនកម្មករដែលបើកសិទ្ធិឲ្យពួកគាត់ធ្វើការបង់រំលស់ ដែលប្រាក់បង់រំលស់នោះស្មើ ឬអាចប្រហាក់ប្រហែលទៅនឹងតម្លៃបង់ឈ្នួលផ្ទះ ឬបន្ទប់ជួល”។​

គួរជម្រាបផងដែរថាគម្រោងមួយនេះអាចនឹងចំណាយរយៈពេលច្រើនសម្រាប់ស្វែងរកដៃក្នុងវិស័យឯកជនដើម្បីចាប់ផ្តើមវិនិយោគឲ្យចំតំបន់និងមានតម្លៃទាបជាងទីផ្សារកម្ពុជាបច្ចុប្បន្ន ព្រោះចំនួនកម្មករដែលបម្រើការងារនៅរោងចក្រកាត់ដេរ សម្លៀកបំពាក់និងបណ្តារោងចក្រជាច្រើនទៀតមានចំនួនរហូតដល់៧០ម៉ឺននាក់ឯណោះ។

គម្រោងនេះផងដែរជាចក្ខុវិស័យមួយដ៏ល្អសម្រាប់កម្មករដែលធ្វើការរោងចក្រហើយពុំទាន់មានលទ្ធភាពឬសមត្ថភាពនៅក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅក៏ប៉ុន្តែគម្រោងមួយនេះអាចនឹងពិបាកបញ្ចេញគម្រោងបន្តិចដោយសារតែត្រូវកំណត់និងសិក្សាអំពីលិទ្ធភាពជាមុនសិន៕