មោទភាព​ណាស់សម្រាប់កម្ពុជា​ ! ទីក្រុង​សៀម​រាប​បានជាប់លេខ១​ ជាគោលដៅ​ទេស​ចរណ៍​ល្អបំផុត​នៅអាស៊ីអាគ្មេយ៍

តាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅមុននេះបន្ដិចបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយមានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ១ សម្រាប់ឆ្នាំ២០១៩នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មិនត្រឹមតែប៉ុណ្ណោះរាជធានីភ្នំពេញ និងក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង១៥ផងដែរ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ១៣។ លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ២ និងទីក្រុងសិង្ហបុរី ឈរលេខ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី៤ មានពិន្ទុ៩,៧។

After Footer (Active) - damrei Mr1 Zone2

ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស៕