លោក  ឌី  រ័ត្នខេមរុណ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៩ លោក ឌី រ័ត្ន​ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខាកាកបាទ​ក្រហមកម្ពុជា ខណ្ឌមាន័យ បាន​ផ្តល់ជូន​អំណោយ​សប្បុរសធម៌​កាកបាទក្រហមកម្ពុជា​ ជូន​ដល់​ប្រជាពលរដ្ឋក្រីក្រ​ជាង​៥០គ្រួសារ ស្ថិតនៅ​ក្នុង​បរិវេនវត្ត​ចង្ក្រាន​តាព្រហ្ម​ស្ទឹងមានជ័យ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

លោកអភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យតែងតែមានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាពលរដ្ឋ ទូទៅ ក្នុង មូលដ្ឋាន ខណ្ឌ មានជ័យ  ដែលជួបការលំបាកពោលគឺ”កន្លែងណាមានទុក្ខលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានថ្លែងថា កាកបាទក្រហមកម្ពុជាតែងតែបន្តបេសកកម្មការងារមនុស្សធម៌របស់សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកអភិបាលរងបានថ្លែងបន្តទៀតថា យើងមានអ្វីៗសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិ របស់គណបក្សប្រជាជនកម្ពុជា ហើយជាពិសេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានោះ លោកអភិបាលរងនិងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ មានជ័យ  បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ដែល រស់ នៅ ក្នុង មូលដ្ឋាន ខណ្ឌ មានជនជ័យទាំងអស់ឱ្យបន្តជឿទុកចិត្តលើការដឹកនាំរបស់ អាជ្ញាធរខណ្ឌមានជ័យ, រាជរដ្ឋាភិបាលស្របច្បាប់, គណបក្សប្រជាជន និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជាកាន់តែមានការអភិវឌ្ឍ ពេញលេញនិងទទួលបាននូវសុខសន្តិភាពបន្តជានិរន្តរ៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហម ដែលបាន​ផ្តល់ជូនប្រជាពលរដ្ឋទាំង៥១គ្រួសារនោះរួមមាន៖ អង្ករ១បាវ  មី ទឹកបរិសុទ្ធ តែស្ករ នឹងថវិកាក្នុងម្នាក់ៗចំនួន១០,០០០រៀលផងដែរ៕