តោះតោះក្រឡេក​មើល​ ការកែច្នៃរបន្ទប់​រាង​ដូ​ច​ដំឡូង​បារាំង​នៅកណ្តាល​ចំការ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ផ្ទះស្នាក់ ឬសណ្ឋាគារនៅលើពិភពលោកមានច្រើនណាស់ ដែលបង្កើតឡើងដើម្បីបំពេញនូវ​តម្រូវការរបស់ភ្ញៀវទេសចរណ៍​ជាមួយនិងការ​​​ធ្វើដំណើរកំសាន្តជុំវិញពិភពលោក។ ជាក់ស្ដែងដូចជានៅកម្ពុជាជាដើម ដែលមានភ្ញៀវកើនឡើងជាលំដាប់ជួយជំរុញឱ្យវិស័យជាច្រើនមានការ​រីកចម្រើនជាមួយ​ និងកំណើន​សេដ្ឋកិច្ច​ផងដែរ។

អ្វីដែលប្លែកនោះ គឺនៅសហរដ្ឋអាមេរិកមានសណ្ឋាគារលំដាប់ប្រាំ៥មួយមានរូបរាងជាផ្លែដំឡូងបារាំង ដែលស្ថិតនៅទីក្រុងBoise រដ្ឋ Idaho សហរដ្ឋអាមេរិក។

សណ្ឋាគារមួយនេះ គឺត្រូវបានគេធ្វើឲ្យដូចជាដុំដំឡូង ដើម្បីលើកកម្ពស់ផលិតផលដំឡូងក្នុងសហរដ្ឋអាមេរិក ដោយវាមានឈ្មោះថា The Big Idaho Potato Hotel ដែលសាងសង់តម្រូវតែសមាជិក២អ្នកប៉ុណ្ណោះ មិនអនុញ្ញាតិដល់ក្មេងក្រោមអាយុ១២ឆ្នាំ និងសត្វចិញ្ចឹមចូលនោះទេ។

ទោះបីជាគេរចនាសណ្ឋាគារមួយនេះតាមរូបរាងដំឡូងក៏ពិតមែន ប៉ុន្តែសំបកក្រៅរបស់វាមិនមែនយកដំឡូងពិតមកធ្វើទេ វាគឺជាម្នាងសិលាប៉ុណ្ណោះ និងខាងក្នុងគឺជាបេតុងស៊ីម៉ង់ ដោយផ្នែកខាងក្នុងមានទំហំបណ្ដោយ៨.៥ម៉ែត្រ ទទឺង៣.៦ម៉ែត្រ និងកម្ពស់៣.៥ម៉ែត្រ ធ្វើឲ្យសណ្ឋាគារមានរាងមូល ហើយមានទំងន់ដល់៦តោន។

ហើយសណ្ឋាគារមួយនេះស្ថិតនៅវាលចំការទំហំ១៦០ហិចតា នៅបណ្ដោយផ្លូវ Orchard Access Road ក្នុងទីក្រុងBoise រដ្ឋIdaho សហរដ្ឋអាមេរិ និងក្លាយជាអចលនទ្រព្យជួលដ៏ពេញនិយមមួយសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ យើងអាចបំលាស់ទីតាំងដែលយើងចង់បាននៅក្នុងដីទំហំ១៦០ហិចតានោះ។

សណ្ឋគារនេះ មានបន្ទប់គេងមួយគ្រែមួយ បន្ទប់ទឹកមួយ និងផ្ទះបាយ ដោយមានទាំងម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកម្ដៅ សម្ភារៈទាំងអស់សុទ្ធតែប្រណិត ប្រៀបបានដូចជារីស៊តនៅតំបន់ភ្នំ យើងអាចចេញមកខាងក្រៅដើម្បីដុតភ្លើង​បាន ល្អបំផុតសម្រាប់ស្នាក់នៅក្នុងរដូវក្ដៅ ចំណែកតម្លៃវិញគឺ២០០ដុល្លារក្នុងមួយយប់៕