ក្រុមហ៊ុនយូនីលឹវើ បន្តជួយឧបត្ថម្ភផលិតផលរបស់ខ្លួនឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា

រហូតមកដល់ពេលនេះក្រុមហ៊ុនបានឧបត្ថម្ភនូវ ផលិតផលចំណីអាហារ​និងផលិតផលអនាម័យផ្ទាល់របស់ក្រុមហ៊ុន និង​ឧបករណ៍ជំនួយផ្លូវដង្ហើម​ គិតជាទឹកប្រាក់ប្រមាណ ៥២០​ លានរៀល ឬ ១៣០០០០ដុល្លារអាមេរិកទៅដល់ស្ថា​​បន័ផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ-១៩។

ភ្នំពេញ ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ – ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បន្តជួយឧបត្ថម្ភផលិតផលរបស់ខ្លួនឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នៅ កម្ពុជាតាមរយៈការឧបត្ថម្ភ ផលិតផលចំណីអាហារនិងផលិតផលអនាម័យចាំបាច់ដល់រដ្ឋបាលខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ និងសាលាខេត្តកណ្តាល។

លោក​ លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជានិងឡាវ បានមានប្រសាសន៍ថា “បន្ទាប់ពីមានរលកនៃការឆ្លងសហគមន៍នៃជំងឺកូវីដ-១៩​ជាច្រើន វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនដើម្បីរក្សាអោយបាននូវសុខភាពល្អ និងអនុវត្តនូវវិធានការអនាម័យផ្ទាល់ខ្លួនក្នុងការជួយគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្រុមហ៊ុនបានឧបត្ថម្ភដល់ស្ថាប័ននិងសហគមន៍ផ្សេងៗគ្នានៅក្នុងប្រទេសដោយផ្តល់នូវផលិតផលចំណីអាហារនិងផលិតផលអនាម័យចាំបាច់របស់ក្រុមហ៊ុនផ្ទាល់តាំងពីដើមឆ្នាំមុនមកម្លេះ។ នៅដើមសប្តាហ៍នេះក្រុមហ៊ុនបន្តឧបត្ថម្ភនូវផលិតផលចំណីអាហារនិងផលិតអនាម័យចាំបាច់ ទៅកាន់រដ្ឋបាលខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញនិងសាលាខេត្តកណ្តាល។ រហូតមកដល់ពេលនេះក្រុមហ៊ុនបានឧបត្ថម្ភនូវផលិតផលចំណីអាហារ និងផលិតផលអនាម័យផ្ទាល់របស់ក្រុមហ៊ុន និង​ឧបករណ៍ជំនួយផ្លូវដង្ហើម​ចំនួន១០គ្រឿងដែលគិតជាទឹកប្រាក់ប្រមាណ ៥២០​ លានរៀល ឬ ១៣០០០០ដុល្លារអាមេរិក ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាមានដូចជា​ ក្រសួងសុខាភិបាល បណ្តាក្រសួងផ្សេងៗ សមាគមន៍ក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។ ក្រុមហ៊ុនប្តេជ្ញាចិត្តនឹងបន្តកិច្ចសហការជាមួយស្ថាប័នផ្សេងៗដើម្បីជួយទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍” ។ ការឧបត្ថម្ភលើកនេះរបស់ក្រុមហ៊ុនយូនីលឹវើជូនដល់រដ្ឋបាលខណ្ឌទាំង ១៤ និងសាលាខេត្ត មានចំនួនសរុប ៤២៣០០ កញ្ចប់និងដប រូមមានផលិតផលចំណីអាហារនិងផលិតផលអនាម័យប្រើប្រាស់ចាំបាច់​ដូចជា បបរគ្រឿង​កំប៉ុងម៉ាកខ្នរ សាប៊ូ​លាងចានកម្ចាត់​មេរោគម៉ាកសាន់ឡៃ ទឹកបាញ់កម្ចាត់មេរោគលើ​​សម្ភារៈម៉ាក​ប្រូម៉ាក់ សាប៊ូដុសខ្លួនម៉ាកលុច្ស ជែលលាងដៃកម្ចាត់មេរោគម៉ាក​វ៉ាសឺលីន ទឹកក្រអូប​សំលៀកបំពាក់កម្ចាត់​មេរោគម៉ាកខមហ្វត និងទឹកកម្ចាត់មេរោគលើ​ឥដ្ឋ ម៉ាកសាន់ឡៃ ។

ក្រុមហ៊ុនយូនីលឹវើ បានខិតខំប្រឹងប្រែងក្នុងការគាំទ្ររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងទៀតចាប់តាំងពីមានការឆ្លងជំងឺកូវីដ-១៩  ត្រូវបានរកឃើញនៅក្នុងប្រទេស។ ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកផ្តល់នូវផលិតផលចាំបាច់ប្រើបាស់ប្រចាំថ្ងៃចំនួន ៣ ០០០កញ្ចប់ រួមមានផលិតផលអនាម័យចាំបាច់ប្រើប្រាស់ ក្នុងផ្ទះ ផលិតផលអនាម័យផ្ទាល់ខ្លួន និងផលិតផលចំណីអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាពពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។

នៅខែមីនាឆ្នាំ២០២១ ក្រុមហ៊ុនយូនីលឹវើបានចូលរួមចំណែកផ្តល់ផលិតផលចាំបាច់ប្រើប្រាស់នៅក្នុងផ្ទះ​និងផលិតផលអនាម័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនផ្ទាល់ចំនួន ៦៧៦៨ ​ដប​និង​កញ្ចប់ ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ក) អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រសួងពាណិជ្ជកម្ម។

នៅខែធ្នូឆ្នាំ២០២០ ក្រុមហ៊ុនយូនីលឹវើបានចូលរួមចំណែកផ្តល់ផលិតផលអនាម័យចាំបាច់របស់ខ្លួនរូមមាន ជែលលាងដៃកម្ចាត់មេរោគម៉ាក​វ៉ាសឺលីន សាប៊ូ​លាងចានកម្ចាត់​មេរោគម៉ាកសាន់ឡៃ ទឹកបាញ់កម្ចាត់មេរោគលើ​​សម្ភារៈម៉ាក​ប្រូម៉ាក់ និងសាប៊ូបោកសំលៀកបំពាក់ ម៉ាកវីសូ ជូនដល់សាលារាជធានីភ្នំពេញ។

កាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុនយូនីលឹវើបានបរិច្ចាគឧបករណ៏ជំនួយដង្ហើម ដែលដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសអ្នកជំងឺកូរូណាធ្ងន់ធ្ងរ និងជួយពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការព្យាបាល​ ជួយសង្គ្រោះអាយុជីវិត និងគ្រប់គ្រងជំងឺរាតត្បាត។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលឹវើ មានចែកចាយ និងផ្គត់ផ្គង់នូវផលិតផលចំណីអាហារ និង ផលិតផលអនាម័យប្រើប្រាស់សំខាន់ៗរួមមាន ​ម្សៅស៊ុប ដុំស៊ុប បបរកំប៉ុង ការ៉េម​  ជែលលាងដៃសម្លាប់មេរោគ ស្ព្រៃបាញ់សម្លាប់មេរោគ និង សាប៊ូផ្សេងៗដូចជា​ សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបោកសំលៀកបំពាក់ និង​សាប៊ូលាងចាន ។ល។ ក្រុមហ៊ុនយូនីលឹវើ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់    អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និង    ផ្តល់នូវអាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះហើយនឹងធានាអោយបាននូវការផ្គត់ផ្គង់ផលិតផលក្រុមហ៊ុនយូនីលឹវើជាបន្តបន្ទាប់។

អំពីក្រុមហ៊ុនយូនីលឹវើ

 

យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២.៥ ប៊ីលាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៤៩,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥០.៧ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២០។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស   អភិវឌ្ឍ។ យូនីលឹវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញប្រើប្រាស់នៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាកយីហោសកលដូចជា Dove, Lifebuoy, Knorr, Magnum, OMO និង Surf  និងផលិតផលផ្សេងទៀតដូចជា Love Beauty & Planet, Hourglass, Seventh Generation and The Vegetarian Butcher.

 

ចក្ខុវិស័យរបស់ពួកយើងគឺដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ជាមួយអាជីវកម្មប្រកបដោយ និរន្តរភាព និង ដើម្បីបង្ហាញពីគំរូអាជីវកម្មដែលសមស្របទៅនឹងអនាគត និងមានគោលបំណងក្នុងការជំរុញឱ្យមានដំណើរការល្អ។ យើងមានប្រពៃណីយូរអង្វែងនៃការរីកចម្រើនអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ បើយើងក្រឡេកទៅមើលជំនាន់លោក William Lever គឺជាស្ថាបនិករបស់ពួកយើងគាត់បានបង្កើតនូវយីហោផលិតផលដែលជាតំរូវការចាំបាច់ ដំបូងគេរបស់ពិភពលោកគឺសាប៊ូដុំសាន់ឡៃ កាលពីជាង ១០០ ឆ្នាំមុន ហើយវាបានក្លាយទៅជាបេះដូងនៃរបៀបដែលយើងដំណើរការក្រុមហ៊ុនមកដល់សព្វថ្ងៃនេះ។
ចក្ខុវិស័យរបស់ក្រុមហ៊ុនយូនីលឹវើ ជាយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាពគឺត្រូវបានដាក់ចុះដើម្បីជួយយើងឱ្យបំពេញការងារបានល្អប្រសើរ និង ជំរុញកំណើនប្រកបដោយនិរន្តរភាពនិងទំនួលខុសត្រូវតាមរយៈ៖

– លើកកម្ពស់នូវសុខភាពនៃភពផែនដី

– លើកកម្ពស់សុខភាពទំនុកចិត្ត និង សុខុមាលភាពប្រជាជន និង

– ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម

ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងពិតជាមានមោទនភាពណាស់ដែលត្រូវបានគេទទួលស្គាល់នៅក្នុងឆ្នាំ ២០២០ ជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានផ្តល់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលក្នុងឆ្នាំ២០២០នៅក្នុងការស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders​ រយៈពេល១០ឆ្នាំជាប់ៗគ្នា។

 

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com

 

 

 

សម្រាប់ការសាកសួរព័ត៌មាន

លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនង

អ៊ីមែលVouchheang.Lim@unilever.com

ទូរស័ព្ទ – ០១៧ ៤៦៦ ៥០៣