វិបិត្តកូវីត១៩ បានជះឥទ្ធិពលដល់វិស័យទេសចរណ៍នៅក្នុងទីក្រុង កេនឌី ដែលជាទីក្រុងបេតិកភណ្ឌពិភពលោក…

ប្រទេសស្រីលង្កា ៖ ជំងឺរាតត្បាតកូវីត១៩បានបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានដល់ទីក្រុងកេនឌីដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្អបំផុតមួយនៅក្នុងប្រទេសស្រីលង្កា ។ ចាប់តាំងមានពីជំងឺរាតត្បាតនេះមក សណ្ឋាគារទេសចរណ៍រាប់រយនៅក្នុងទីក្រុងនៅជិតនឹងក្រុមហ៊ុនទេសចរណ៍ជាច្រើនត្រូវបានរងផលប៉ះពាល់។ វិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយ Covid បានបណ្តាលឱ្យមានការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ដូច្នេះធ្វើអោយមានការកើនឡើងនៃអត្រាគ្មានការងារធ្វើនៅក្នុងប្រទេសស្រីលង្កា។លោក នីសាន់ថា អាឡាហុក ម្ចាស់ផ្ទះសំណាក់ មួយកន្លែង បានអោយដឹងថា ៖ “ខ្ញុំមិនបានឃើញអ្នកទេសចរបរទេសសូម្បីតែម្នាក់ក្នុងរយៈពេលប្រហែលមួយឆ្នាំមកហើយ។ យើងមិនដឹងថាតើការរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើងនេះ វាស្រដៀងទៅហ្នឹងការរីករាលដាលដូចនៅក្នុងប្រទេសឥណ្ឌារឺយ៉ាងណាទេ” ។

លោក ស៊ីវ៉ាន់ ដែលជាម្ចាស់អាជីវកម្ម មួយរូបទៀត បានអោយដឹងផងដែរថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនមានអ្នកទេសចរណ៍ចូលមកទេ ព្រោះប្រទេសឥណ្ឌាកំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយយើងត្រូវយកចិត្តទុកដាក់លើបញ្ហានេះ យើងត្រូវចំណាយច្រើនហើយចំណូលរបស់យើងទាបណាស់”៕