វិធានការបិទខ្ទប់របស់រដ្ឋាភិបាលម៉ុងហ្គោលីបង្កអោយភាពក្រីក្រក្នុងប្រទេសមានការកើនឡើងៗ…

ម៉ុងហ្គោលី ៖ ជនជាតិម៉ុងហ្គោលីបានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីអត្រាកើនឡើងខ្ពស់នៃភាពក្រីក្រ ដោយសារការបិទខ្ទប់រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមេសារហូតដល់ថ្ងៃទី១៧ ខែឧសភាដើម្បីទប់ស្កាត់ការកើនឡើងនៃ Covid១៩។ ចំនួនកម្មករបានបាត់បង់ការងារនិងប្រភពចំណូល ដោយសារតែការបិទខ្ទប់នេះ ។ ចំនួនអ្នកឆ្លងកូវីត១៩បានកើនឡើងដល់ ៣៧ ២៨៥ ករណីខណៈពេលដែលចំនួនអ្នកស្លាប់កើនដល់ ១១៥ នាក់ហើយនេះជាសញ្ញាមួយដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសដែលមានប្រជាជនមិនដល់ ៤ លាននាក់។លោក ចាលបាដ្រាក ម្ចាស់អាជីវកម្ម មួយរូបបានអោយដឹងថា ៖ “ វាជាការធ្លាក់ចុះដ៏ធំមួយសម្រាប់យើងពីព្រោះយើងបើកអាជីវកម្មបានដោយសារប្រាក់កម្ចីធនាគារហើយជាធម្មតាយើងរំពឹងថាប្រជាជននឹងទិញឧបករណ៍រដូវរងានៅដើមរដូវរងារ។ ដូច្នេះយើងយកប្រាក់កម្ចីទៅទិញសម្លៀកបំពាក់រដូវរងារសម្រាប់លក់ ដោយមិនបានដឹងថានឹងមានការរីករាលដាលនៃករណីវីរុសនេះ នៅម៉ុងហ្គោលីទេ។ ជាលទ្ធផលយើងបានបរាជ័យក្នុងការលក់ទំនិញភាគច្រើនដែលយើងបានទិញយកមកលក់ ។ ហើយការបារម្ភរបស់ខ្ញុំគឺស្រដៀងនឹងម្ចាស់អាជីវកម្មជាច្រើនទៀតដែរ។ ខ្ញុំគិតថារដ្ឋាភិបាលគួរតែពង្រឹងការការបិទខ្ទប់នេះអោយបានតឹងរ៉ឹងជាងពេលបច្ចុប្បន្នហើយចាប់ផ្តើមពន្លឿនការចាក់វ៉ាក់សាំងអោយបានច្រើន ដូច្នេះយើងអាចបើកតួបលក់ដូរបានឆាប់។អ្នកស្រី ហ្គេន ដេលហ្គឺរ ជាគ្រូបង្រៀន បានអោដឹងដែរថា ៖ “ចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំមុនខ្ញុំត្រូវបានជាប់គាំង។ ខ្ញុំធ្វើការជាគ្រូបង្រៀននៅមហាវិទ្យាល័យឯកជនមួយ។ ខ្ញុំមានអារម្មណ៍ថាផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់បំផុតនៃការបិទខ្ទប់នេះគឺក្មេងៗនៅសាលាបឋមសិក្សា ។ ជាយោបល់របស់ខ្ញុំគឺរដ្ឋាភិបាលម៉ុងហ្គោលីត្រូវតែដាក់គោលនយោបាយតឹងរឹងថែមទៀតក្នុងកំឡុងពេលបិទខ្ទប់នេះ ហើយនៅចន្លោះខែមេសាដល់ខែឧសភាការបិទខ្ទប់ត្រូវបានគេសន្មត់ថាតឹងរឹងណាស់ ប៉ុន្តែខ្ញុំឃើញថាមិនតឹងរឹងទេ”។

ចំណែក លោក ដាដិន ជាប្រជាពលរដ្ឋ បានអោយដឹងដែរថា ៖ “ខ្ញុំចាំបានថាការបិទខ្ទប់ដ៏តឹងរឹងដំបូងគឺពិតជាតឹងរឹងដូចដែលពួកគេស្មាន។ ប៉ុន្តែបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យជាតិ“ អាកប្បកិរិយារបស់ប្រជាជន” ចំពោះការបិទខ្ទប់យ៉ាងតឹងរ៉ឹងបានថយចុះជាងមុនហើយករណីត្រូវបានគេរាយការណ៍ថាខ្ពស់និងខ្ពស់ជាងនេះនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ដោយសារតែករណីបិទខ្ទប់មិនតឹងរឹង និងមិនបានធ្វើអោយចំនួនឆ្លងមានការថយចុះដូចអ្វីដែលគេរំពឹងទុកនេះ ទើបជាលទ្ធផលមនុស្សនឹងមិនបានធ្វើអ្វីបានក្រៅតែពីអង្គុយនៅផ្ទះហើយបាត់បង់ឱកាសដើម្បីធ្វើការ។ មនុស្សដែលមិនសូវមានទ្រព្យខ្លះកាន់តែក្រទៅ ៗ ដោយសារតែការបិទខ្ទប់មិនត្រឹមត្រូវហើយបង្កអោយមានការកើនឡើងនៃការឆ្លងជារៀងរាល់ថ្ងៃ។ សព្វថ្ងៃនេះយើងមិនមានដំណោះស្រាយពិតប្រាកដនោះទេសម្រាប់បញ្ហានេះទេ”៕