ក្រសួងធនធានទឹក​ ៖ ប្រទេសកម្ពុជានឹងចូលដល់រដូវវស្សាក្នុង​ខែឧសភានេះ សូមបងប្អូន​ប្រុង​ប្រយ័ត្ន​បាតុភូតធម្មជាតិ

យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ បង្ហាញថា​ អាកាសធាតុកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុង​អន្ដរកាល ដំណាក់កាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។

ចំណែកជ្រលងសម្ពាធទាបបានអូសបន្លាយមកលើកម្ពុជា ខណៈដែលចលនាខ្យល់បានប្ដូរមករកភាពវិជ្ជមាន។ ផ្អែកលើស្ថានភាពបែបនេះ នឹងធ្វើឲ្យ មានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ហើយកន្លែងខ្លះអាចនឹងមានភ្លៀងធ្លាក់ច្រើនផងដែរ ទន្ទឹមនឹងនេះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែគំរាមកំហែងដដែល ឯសីតុណ្ហភាពវិញជាមធ្យមមានចាប់ពី ៣៤-៣៧ អង្សា។

បើតាមការបញ្ចាក់របស់ក្រសួង ស្ថានភាពបែបនេះបង្ហាញឲ្យឃើញថា រដូវវស្សានឹងឈានមកដល់នៅដើមសប្ដាហ៍ទី ៣ នៃខែឧសភាខាងមុខនេះ៕