ប្រទេសថៃ៖សព្វថ្ងៃនេះ សេដ្ឋកិច្ចរបស់ប្រទេសថៃភាគច្រើនគឺពឹងផ្អែកកាន់តែខ្លាំងឡើងៗទៅលើការវិនិយោគ របស់ប្រទេសចិន ។ បើតាមសេចក្តីថ្លៃងការរបស់អាមេរិក និងសភាពអ៊ឺរ៉ុប បានអោយយើងដឹងថា ប្រទេសថៃបានចូលរួមយ៉ាងជិតស្និតជាមួយប្រទេសចិន នៅក្នុងវិស័យផ្សេងៗជាច្រើនទៀត ដែលទង្វើនេះធ្វើអោយមានការកើនឡើងនូវកំហឹងសាធារណៈប្រឆាំងនឹងប្រទេសចិនដោយសារតែទំនាក់ទំនងកើនឡើងនេះ។ ទន្ទឹមនឹងនេះផងដែរ សម្ព័ន្ធតែទឹកដោះគោ(Milk Tea Alliance) ត្រូវបានគេមើលឃើញមានសកម្មភាពនៅក្នុងបណ្តាប្រទេសអាស៊ីខាងកើត ហើយចលនានេះគឺទទួលបានការគាំទ្រជាច្រើនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនលើរដ្ឋាភិបាលនៃប្រទេសទាំងនោះ។ជួបសម្ភាសន៍ជាមួយ លោក ស្ទេននីស ដែលជាវិចិត្រករម្នាក់បានអោយដឹងថា៖
ខ្ញុំមានការខឹងសម្បាយ៉ាងខ្លាំងហើយក៏បានក៏បានសរសេរសារមួយដែលមើលទៅហាក់បីដូចជាឃោរឃៅបន្តិចនៅលើបណ្តាញសង្គម Twitter ។ សារនោះគឺប្រកាន់ពូជសាសន៍ដោយប្រើសូរស័ព្ទដើម្បីដាក់ឈ្មោះជនជាតិចិន។ មនុស្សមួយចំនួនបាននិយាយថាសាររបស់ខ្ញុំគឺប្រកាន់ពូជសាសន៍ប៉ុន្តែសម្រាប់ខ្ញុំមិនមានអារម្មណ៍ថាវាជាការរើសអើងជាតិសាសន៍ទេ។ ខ្ញុំមិនគិតថារដ្ឋាភិបាលចិនឬប្រជាជនចិនចាត់ទុកពួកយើងជាមនុស្សទេ»។ជូបជាមួយបណ្ឌិត វ៉ាសាណា សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យជូឡាឡុងកន បានអោយយើងដឹងផងដែរថា“ វាគួរតែជាការប៉ះទង្គិចគ្នារវាងក្រុមយុវវ័យក្មេងជំទង់ឬក្រុមអ្នកគាំទ្រតារាល្បីតាមអ៊ីនធឺណែត ។ ប៉ុន្តែខ្ញុំគិតថាមូលហេតុដែលការតវ៉ាប្រឆាំងនេះកើនឡើងគឺដោយសារ តែស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅទីក្រុងបាងកកតែមួយគត់ “។ “យើងបានលឺសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកពីសហគមន៍អ៊ឺរ៉ុបពីបណ្តាប្រទេសលោកខាងលិចជាច្រើនដែលព្រួយបារម្ភអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ ហើយបញ្ហានេះក៏បានជំរុញឱ្យរដ្ឋាភិបាលថៃកាន់តែជិតស្និទ្ធនិងប្រទេសចិន ថែមទៀត ” ។
លោក ភូវ៉ាណា ប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ក៏បានអោយយើងដឹងដែរថា
“យើងមានក្រុមហ៊ុនដឹកជញ្ចូនរបស់យើងនៅចិនដីគោក។ យើងបើកសាខាក្រុមហ៊ុននេះនៅប្រទេសថៃពីព្រោះយើងបានឃើញប្រជាជនចិនជាច្រើនកំពុងរស់នៅក្នុងប្រទេសថៃ។ វាងាយស្រួលសម្រាប់ប្រជាជនចិនដែលមានបំណងចង់បញ្ជូនផលិតផលត្រលប់ទៅប្រទេសចិនវិញ៕