គ្រាន់តែរថយន្ត Audi បង្ហាញខ្លួនក្នុងរឿង Avenger Endgame ធ្វើឲ្យរថយន្តលក់ដាច់អស់ចំនួន២.៨លានគ្រឿង
លោកអ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្តល្បីឈ្មោះរឿង Avenger Endgame ដែលជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយ ដែលរកចំណូលបានប្រមាណជាង២ពាន់លានដុល្លារ ដោយក្នុងនោះក៏បានបំបែកកំណត់ត្រាលើរភងកប៉ាល់ទីតានិកផងដែរ។
អ្វីដែលគេគួរកត់សម្គាល់នោះ គឺក្នុងខ្សែភាពយន្តដ៏ល្បីមួយនេះក៏មានបង្ហាញពីម៉ូដែលទំនើបរបស់រថយន្ត Audi ជាច្រើនគ្រឿង ដែលក្នុងនោះ Avenger ហាក់បីដូចជាកំពុងជួយជ្រោជ្រែងប្រម៉ូត អោយយីហោរថយន្តមួយនេះផងដែរ។ ថ្មីៗនេះមានការចុះផ្សាយអត្ថបទវិភាគមួយរបស់ស្ថាប័នវិភាគទីផ្សាសហរដ្ឋអាមេរិកបានបង្ហាញថា រថយន្ត Audi និងក្លាយជាកំពូលរថយន្ត ដែលល្បីជាងគេប្រចាំឆ្នាំ ហើយគេរំពឹងថាការលក់របស់ Audi និងកើនឡើងរហូតដល់ ២.៨លានគ្រឿង ដោយសារតែទទួលចំហាយពីរឿង Avenger កាលពីថ្មីៗនេះ។
រឿង Avenger ត្រូវបានក្រុមហ៊ុនឡាន Audi ផ្សព្វផ្សាយពាណិជ្ជកម្មជាមួយមែនទេ ហើយតម្លៃប៉ុន្មានលានដុល្លារដែរ ព្រោះគេសង្កេតឃើញតួអង្គ Iron Man ជិះឡានម៉ាក Audi e-tron GT ដែលជាឡានស៊េរីទំនើប មិនប្រើប្រាស់សាំង ហើយជិះបានជាង៤០០គីឡូម៉ែត្រ ជាមួយការសាកថ្មពេញម្ដង។ មិនត្រឹមតែប៉ុណ្ណោះក្នុងសាច់រឿងនេះគឺឃើញតែម៉ាកសញ្ញាឡាននេះប៉ុណ្ណោះច្បាស់ជាងគេ ហើយរូបរាងវិញគឺប្រណិតតែម្ដង សាកបំផុតសម្រាប់អ្នកមានមុខមាត់ មុខតំណែងធំៗ ឬយុវវ័យនារពេលបច្ចុប្បន្ន ព្រោះវាមើលទៅឡូយណាស់ពីខាងក្រៅ រីឯការឌីស្សាញខាងក្នុងក៏មិនធម្មតានោះដែរ។
គួរបញ្ជាក់ផងដែរថា Audi e-tron GT ជាម៉ាកឡានរបស់អាល្លឺម៉ង់នេះ គឺប្រើប្រាស់អាគុយសុតតែម្ដង ហើយការបើកបររបស់រថយន្ដម៉ូឌែលនេះ ក៏បានចម្ងាយឆ្ងាយផងដែរ ដោយជិះជាង៤០០គីឡូម៉ែត្រ មិនខ្វល់រឿងចាក់សាំងមួយលីត្រ៕