ឈប់បារម្មណ៍​ទៀតទៅ ! នៅ​ចុង​​ខែឧសភានេះ​ អគ្គីសនីកម្ពុ​ជានឹងឈប់​ផ្តាច់ភ្លើង​ឲ្យ​ប្រជាពលរដ្ឋ​លំបាកទៀតហើយ

ជាការឆ្លើយតបតាមឆាតពីខាងអគ្គិសនីកម្ពុជាកាលពីព្រឹកមិញនេះ បានបញ្ជាក់ថា៖ “ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីឆ្លាស់ថ្ងៃ គឺបន្តរហូតដល់ចុងខែឧសភា (រដូវវស្សាដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់) ប៉ុន្តែប្រសិនបើតំបន់នោះមានការប្រើប្រាស់មិនលើសបន្ទុកទេ ក្រុមការងារនឹងរក្សាចរន្តជូន ឬផ្អាកចរន្តរយៈពេលខ្លីជាងមុន ទៅតាមបន្ទុកប្រើប្រាស់ជាក់ស្តែង ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។”

នៅដើមសប្តាហ៍នេះ មេឃចាប់ផ្តើមបង្អុលភ្លៀងធ្លាក់ស្ទើរតែគ្រប់ទីកន្លែង ជាសញ្ញាបញ្ជាក់ថា អាងទឹកនៅតំបន់វារីអគ្គិសនីនឹងចាប់ផ្តើមមានទឹកគ្រប់គ្រាន់ឡើងវិញ ដើម្បីផលិតថាមពលចែកចាយទូទាំងប្រទេស។​

After Footer (Active) - damrei Mr1 Zone2

ការកាត់ផ្តាច់ចរន្តអគ្គិសនីឆ្លាស់ថ្ងៃរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានជះឥទ្ធិពលដល់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ស្របពេលជាមួយគ្នា បញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញក៏កំពុងតែត្រូវបានដោះស្រាយជាបណ្តើរៗហើយ៕