ទីតាំងផ្ទៃដី២០៥ហិកតាស្ថិតក្នុងខេត្តកំពង់ស្ពឺ នឹងក្លាយជាតំបន់ទេសចរណ៍សិប្បនិម្មិតដ៏អស្ចារ្យបំផុតមិនធ្លាប់មាន
ក្រុមហ៊ុន ចូហ្រ្គេន អ៊ិនវេសម៊ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD) គ្រោងស្នើទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគតំបន់ទេសចរណ៍ មជ្ឈមណ្ឌលកំស្សាន្ត សួនកម្សាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ រមណីយដ្ឋាន និងសណ្ឋាគារ លើផ្ទៃដៃចំនួន២០៥ហិកតា។ នេះបើតាមការចុះផ្សាយរបស់AKP កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។
គម្រោងវិនិយោគដែលមានទឹកប្រាក់រហូតដល់៥០០លានដុល្លារអាមេរិកនេះ មានទីតាំងស្ថិតនៅ ឃុំមហាសាំង ស្រុកភ្នំស្រួច និងឃុំកហែង ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺប្រាប់ថា ចំពោះគម្រោងវិនិយោគនេះអជ្ងាធរថ្នាក់ខេត្ត ស្រុក ឃុំ បានគាំទ្ររួចរាល់អស់ហើយ នៅតែកិច្ចការបន្ទាប់ដែលក្រុមហ៊ុន ចូហ្រ្គេន អ៊ិនវេសម៊ិន ឯ.ក ត្រូវស្នើសុំច្បាប់ពីក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា (CDC) មុននឹងដំណើរការវិនិយោគរបស់ខ្លួន៕