ស្តាប់សារសម្លេងបែកធ្លាយរបស់ឧកញ៉ា ឌួង ងៀប ពិតជាហួសចិត្តខ្លាំងណាស់ដែលចោលប្រពន្ធនិងម្តាយបង្កើតលួចមានស្រីថ្មី

សូមទស្សនិកជនស្តាប់សារសម្លេងរបស់ឧកញ៉ា ឌួង ងៀប និងស្រីកំណានរបស់លោកគឺអ្នកនាង ប្រាក់ ស៊ីណា ថាតើនិយាយបែបណាខ្លះនៅពេលផ្ទុះជម្លោះត្រីកោណ នៅពេលផ្ទុះដំបូងឡើងមក៖

ជម្លោះបែកបាក់ក្នុងគ្រួសារក្រុមគ្រួសារត្រកូល “ឌួង” មិនទាន់បញ្ចប់និងស្ងប់ស្ងាត់ឡើយ ដោយសារសម្លេងរឿងក្នុងជម្លោះបែកបាក់នេះត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ហើយលើកនេះធ្លាយសារសម្លេងរបស់លោកឧញ៉ាក ឌួង ងៀប ពិតបានប្រកាសស្រីកំណាន់របស់ខ្លួនថាប្រពន្ធចុង ខណៈភរិយាស្របច្បាប់របស់លោកស្រីគឺ លោកជំទាវ ខុន ស៊ីលីអាណា នៅផ្ទះដេកគ្រាំចិត្តនឹងប្តីផិតក្បត់។

រឿងប្តីមានស្រីក្រៅ ថាតើនៅក្នុងលោកនេះ មានមនុស្សស្រីឯងណា អាចទ្រាំទ្របាននឹងភាពឈឺចាប់មួយនេះ ហើយជាពិសេសថាតើ មានមនុស្សស្រីប៉ុន្មាននាក់ដែលទ្រាំនឹងប្តឹងផិតក្បត់មានស្រីក្រៅរហូតលួចកូនម្នាក់ទៀត និងដើរប្រាប់គេឯងថា ជាប្រពន្ធម្នាក់ទៀតនោះ។

ក្នុងចំណោមសារសម្លេងជាច្រើនដែលបានបែកធ្លាយនោះ មានសារមួយគឺឧកញ៉ា ឌួង ងៀប ធ្លាប់បាននិយាយទូរសព្ទជាមួយក្មួយរបស់លោកបញ្ជាក់ថា អ្នកនាង ប្រាក់ ស៊ីណា គឺជាប្រពន្ធក្រោយរបស់លោក។ សារសម្លេងរបស់ឧកញ៉ា ឌួង ងៀប មួយនេះក៏បានចាក់ដោតជាមួយភាពឈឺចាប់ទៅលើលោកជំទាវ ខុន ស៊ីលីអាណា ផងដែរលោកជំទាវនៅផ្ទះធម្មតា រស់រានធម្មតា និងជាភរិយាស្របច្បាប់ ប៉ុន្តែឧកញ៉ា ឌួង ងៀប បែរជានិយាយទូរសព្ទជាមួយគេឯងប្រកាសនូវសមភាសប្រពន្ធចុង ទាំងដែលរឿងនេះក្រុមគ្រួសារទាំំងកូនៗនិងភរិយា បានដាច់ហឹងការមិនទទួលស្គាល់និងមិនអាចទទួលយកបាន។

ទន្ទឹមនឹងការបែកធ្លាយសារសម្លេងទាំងនោះផងដែរ គឺស្របពេលឧកញ៉ា ឌួង ងៀប បានបណ្តឹងទៅលោកជំទាវ ខុន ស៊ីលីអាណា សុំលះលែងគ្នាដោយដាក់បន្ទុកថាមិនអាចបន្តរួមរស់ជាគ្នាប្តីប្រពន្ធបានឡើយ។ ប៉ុន្តែការប្តឹងរបស់លោកឧកញ៉ា ឌួង ងៀប មិនអាចសម្រេចបានឡើយ ខណៈលោកជំទាវដែលជាភរិយាស្របច្បាប់នោះ មិនព្រមឡើយ បែរជាបន្តទាមទារយុត្តិធម៌ពីលើរឿងនេះបន្ថែមទៀត។

ជាមួយគ្នានោះផងដែរឧកញ៉ា ឌួង ងៀប ក៏ធ្លាប់បានចេញបកស្រាយនិងបដិសេធចោលទាំងស្រុងទាក់ទិននឹងការឡាញហ្វេសប៊ុកនិងសន្និសីទកាសែតកន្លងមករបស់លោកជំទាវ ខុន ស៊ីលីអាណា ផងដែរ។