គួរឲ្យបារម្ភ! ករណីឆ្លងជំងឺកូវីត១៩ កើនឡើងដល់ ៤ ខ្ទង់ គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១

នៅចុងខែមិថុនា ថ្ងៃទី ៣០ នេះករណីឆ្លងជំងឺកូវីត ១៩ កើនឡើងដល់ ១១៣០ នាក់ធ្វើឲ្យកម្ពុជាឈានជើងចូលបន្ទាត់ក្រហម។ 

បើយោងតាមប្រភព ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសថា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីចំនួន 1130 នាក់ទៀតដែល ករណីឆ្លងសហគមន៍មានចំនួន 991 នាក់ ហើយនឹងអ្នកដំណើរពីបរទេសចំនួន 139 នាក់។ សូមកុំភ្លេចនូវវិធានការ “៣កុំ ៣ការពារ”។

ខាងក្រោមនេះគឺជាពត៌មានបន្ថែមសម្រាប់កន្លែង អាហារដ្ឋាន ឬ ហាងកាហ្វេ ខ្លះៗដែលជាប់ពាក់ពន្ធនឹងអ្នកជំងឺ Covid-19៖ 

ហាងកាហ្វេ Enso Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០​​#សង្កាត់ចតុមុខ #ខណ្ឌដូនពេញ

នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ០៩៖២០ ដល់ ១០៖៤០

ភោជនីយដ្ឋាន តារា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៨ #សង្កាត់វាលវង់ #ខណ្ឌ៧មករា។

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១

ហាង Sushi Tei  សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ #សង្កាត់វត្តភ្នំ #ខណ្ឌដូនពេញ

នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១២៖២០ ដល់ ១៤៖១០

ហាង ហេបភី​ ឡាម ដែលមានទីតាំងស្ថិតនៅតាមផ្លូវមាត់ទន្លេក្រោយផ្សារទំនើប Aeon សាខាទី១ ក្នុង #សង្កាត់ទន្លេបាសាក់ #ខណ្ឌចំការមន

នៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៣៖១០ ដល់ ១៤៖៣៥

កាហ្វេ អាម៉ាហ្សូន (Cafe Amazon​ Kapal​) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅអគារ Boss Building ផ្លូវ៥៩២  #សង្កាត់បឹងកក់២ #ខណ្ឌទួលគោក

នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ០៩៖៥០ ដល់ ១១៖៤០

ហាង​ ចរណៃ​ សាខា #ផ្សារដីហ៊ុយ ដែលមានទីតាំងស្ថិតនៅ​ម្ដុំផ្សារដីហ៊ុយ #សង្កាត់ទឹកថ្លា #ខណ្ឌសែនសុខ

នៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៤៖៤០ ដល់ ១៥៖០០

ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ #សង្កាត់ទួលទំពូងទី១ #ខណ្ឌចំការមន

 នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១១៖៣០ ដល់ ១៣៖០០

​ហាង VIBE Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៦ A ផ្លូវលេខ  ៤៤៦ #សង្កាត់ទួលទំពូងទី១ #ខណ្ឌចំការមន

នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ១២៖៣០

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩