គណៈកម្មការផ្សារអូឡាំពិច ប្រកាសបិទផ្សារ និងអំពាវនាវដល់អាជីវករផ្សារទាំងអស់អោយទៅយកសំណាកអោយបានគ្រប់គ្នា!

យោងតាមផេកហ្វេសបុករបស់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការផ្សារអូឡាំពិចបានប្រកាសដំណឹង និងអំពាវនាវដល់បងប្អូនអាជីវករផ្សារទាំងអស់អោយទៅយកសំណាកដើម្បីពិនិត្យរកមេរោគកូវីដ ១៩ ទាំងអស់គ្នា និងប្រកាសបិទផ្សារជាបន្ទាន់ក្រោយពីរកឃើញវិជ្ជមានកូវីដ ១៩ នៅលើខ្លួនសន្តិសុខផ្សារចំនួន ១៤នាក់ និងគណៈកម្មការផ្សារចំនួន ៤នាក់។