រំភើបណាស់! សត្វតោនឹងបានត្រឡប់ទៅរកម្ចាស់ដើមវិញហើយ!​

ក្រោយពីសត្វតោត្រូវបានដកហូតពីម្ចាស់ដើមជាជនជាតិចិនយកមកចិញ្ចឹមដោយគ្មានការអនុញ្ញាត ដែលល្មើសនឹងច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ត្រូវបានដាក់ឱ្យ​រស់នៅ​ជាមួយ​សត្វតោ​ចំនួន​ ៤ ​ក្បាល​ផ្សេងទៀត​ក្នុង​មជ្ឈមណ្ឌលសួនសត្វ​ភ្នំ​តាម៉ៅ​កន្លងទៅនេះ។ យើងបានឃើញថាមានប្រជាជនក្នុងស្រុកនិងក្រៅស្រុកបានបង្ហោះសារស្នើរសុំឲ្យអាជ្ញាធរប្រគល់សត្វតោជូនម្ចាស់ដើមចញ្ចើមវិញជាច្រើន ។ 

ហើយនៅនាល្ងាចថ្ងៃទី ៤ ខែកក្កដានេះ យើងបានឃើញថាសម្តេចហ៊ុនសែនបានបង្ហោះសារក្នុងគេហទំព័រហ្វេសបុកថាល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕

ហើយចំពោះលុយដែលផាកពិន័យក៏ត្រូវប្រគល់ជូនម្ចាស់ដើមវិញដូចគ្នា។