ពិធីករដ៏ល្បីមួយរូប បានបញ្ចេញសារក្តៅគគុកថ្មីមួយទៀតដោយព្រមានផ្តឹងទៅកានអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ពីបទឆបោក!

ធ្លាយរឿងចំនួនទឹកលុយដែលអ្នកផលិតកម្មវិធីកញ្ញាឯកម្នាក់បានជំពាក់ថ្លៃឆាកលោក សុខ រ៉ាស៊ី នោះហើយ
ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២១នេះ ពិធីករ និងជាថៅកែឆាកតន្ត្រី លោក សុខ រ៉ា ស៊ី បានបង្កើតឲ្យមានការភ្ញាក់ផ្អើសអស់ក្រុមអ្នកសិល្បៈ និងមហាជនក្រោយពីលោកបានបញ្ចេញសារព្រមានផ្តឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ដាក់ពន្ធធនាគារ ពីបទឆោបោក។

ព្រឹកថ្ងៃទី០៤ ខែកក្កដានេះ គឺពិធីកររូបនេះបានបញ្ចេញសារក្តៅគគុកថ្មីមួយទៀតដោយព្រមានផ្តឹងទៅកានអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ពីបទឆបោកនោះ។ គេមិនទាន់ដឹងនៅឡើយទេថាតើសារថ្មីនេះត្រូវបានលោកសំដៅទៅលើបុគ្គលរូបណា ប៉ុន្តែតាមខ្លឹមសារគឺលោកថាជាអ្នករៀបចំប្រកួតកម្មវីធីបវរកញ្ញា ម្នាក់និងជាអ្នកមានធនធានច្រើនផងដែរ។ លោកបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ថា “បងប្អូនអាច ជឿទេថាបើមាន រៀបចំកម្មវិធីប្រលងបវរកញ្ញា កម្មវិធីកំពុងដំនើរការ ស្រាប់តែ ប៉ូលីស មកចាប់ អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក! តើបងប្អូនយល់យ៉ាងណាដែរ? យើងយោគយល់គេ ១ឆ្នាំហើយ គេថាយើងមិនយោគយល់!មានលុយ មានផ្ទះ មានក្រុមហ៊ុនរាប់លាន តែមិនស្រលាញ់កិត្តិយស!”។

សារដ៏ចាក់ដោតនេះត្រូវបានភ្ជាប់ដោយរូបថតនៃសារឆ្លើយឆ្លងជាមួយបុគ្គលម្នាក់ ដែលគេអាចយល់បានថាពិធីករ លោក សុខ រ៉ាស៊ីបានព្យាយាយោគយល់លើកការទូទាត់បំណុលប្រមាណ១ឆ្នាំហើយ ហើយលោកបានព្យាយាមទំនាក់ទំនងទៅកាន់បុគ្គលដែលជំពាក់លោកប៉ុន្តែទាក់ទងមិនបាន ហើយបុរសដែលជាប់បំណុលលោកក៏បានបង្ហាញពីផលលំបាកដែរ ប៉ុន្តែបែជាព្រមានផ្តឹងលោក សុខរ៉ារីតាមផ្លូវច្បាប់វិញផងដែ។

មានការជជីកសួរគ្នាច្រើនពេញក្នុងចង្កោមអ្នកសិល្បៈអំពីចំនួនទឹកប្រាក់ដែលអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកបានជំពាក់ប្រាក់លោក សុខ រ៉ាស៊ី នោះ។ ពេលនេះចំនួនទឹកប្រាក់បានទម្លាយហើយគឺមានសរុបជិត២ម៉ឺនដុល្លារអាមេរិកឯណោះ ទើបធ្វើឲ្យពិធីកររូបនេះ មិនអាចទប់ចិត្តបាន បើទោះបីជាលោកបានពន្យាពេលនិងយោគយល់រហូតដល់ជិតមួយឆ្នាំទៅហើយក៏ដោយ។

មានការទម្លាយដែរថា ទឹកប្រាក់ជិត២ម៉ឺនដុល្លារអាមេរិកនោះគឺជាថ្លៃជួយលឆាក ឧបករណ៍ភ្លើង និងLED ដែលត្រូវបានជួលយកទៅរៀបចំកម្មវិធីប្រកួតកញ្ញាឯកនោះតែម្តង។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានអំពីដំណឹងនៃការសម្របសម្រួលក្រៅរបងតុលាការណាមួយដែរ ខណៈដែលព្រឹកមិញនេះកំសួលនៃភាពចម្រូងចម្រាសនេះបានឡើងដល់ចំណុចក្តៅដែលត្រូវបានពិធីករ លោក សុខ រ៉ាស៊ី ដាច់ចិត្តទម្លាយសារ ដ៏ចាក់ដោតដ៏កម្របែបនេះ។

គេចាំបានដែរថាកន្លងទៅលោក សុខ រ៉ាស៊ី ក៏ធ្លាប់បានបញ្ចេញសារឲ្យអ្នកដឹកនាំសម្តែងម្នាក់ចេញមុខមកដោះស្រាយរឿងបំណុលដែរដែលក្រោយពីការចចារគ្នា សារដែលត្រូវបានបង្ហោះលើបណ្តាញសង្គមនោះត្រូបានលុបចោល។ គេនៅរងចាំមើលដែរថាតើករណីនេះនឹងបន្តត្រូវលាតត្រដាងអត្តសញ្ញា អ្នកដែលជំពាក់ប្រាក់លោក សុខ រ៉ាស៊ី នោះគឺជាអ្នកណា ឬមួយក៏ត្រូវបានទាញភ្ជិតវិញដោយការសម្របសម្រួលនោះ៕

ប្រភព៖ វីរសិទ្ធិ
រូបភាព៖ ហ្វេសប៊ុក