អុញនោះ!​ រឿងដល់ថ្នាក់ប្រពន្ធចង់ប្តឹងលោក សុវណ្ណ រិទ្ធី? 

កាលពីយប់ម្សិលមិញ 08 ខែកក្កដា លោក សុវណ្ណ រិទ្ធី បានបង្ហោះក្នុងករណី ហ្វេសបុគផ្ទាល់ខ្លួនរបស់គាត់ ដែលប្រពន្ធរបស់គាត់បានដេញកាប់ពេលដែលគាត់ទៅលេង កូនស្រីទាំង២របស់គាត់នៅផ្ទះខាងប្រពន្ធ។ 

ហើយព្រឹកនេះផងដែរ គាត់ក៏បានបង្ហោះរូបប្រពន្ធរបស់គាត់កំពុងស្វែងរក មេធាវីដើម្បីប្តឹងរូបគាត់ផងដែរ។ គាត់បានបង្ហោះពាក្យក្នុងចិត្តដោយនិយាយថាចុម!!! លេងខូចបងម៉េស??? កាប់ឡានបងយប់មិញខ្ទេចមិនអស់ចិត្តទៀតមែន ? បានជាឆាតទៅរកពឹងអ្នកនេះ ពឹងអ្នកនោះរកមេធាវីល្អៗមកប្តឹងបងទៀត ? លេងខូចបងម្ល៉េះ ? ចង់សម្រេចផែងការទី២ នឹងផែងការទី៣ ក្នុងពេលតែមួយមែន ប្រពន្ធសំលាញ់ដ៏ល្អរបស់បងអើយ  សូមអូនកុំភ្លេចថា មនុស្សដែលអូនកំពុងឆាតទៅគេទាំងនោះគេសុទ្ឋតែជាមនុស្សមានព្រហ្មវិហារធម៌នឹងក្តីករុណាទាំងអស់ យល់ទេ???៉

តើរឿងរ៉ាវគ្រួសារនេះនឹងក្លាយទៅជាយ៉ាងណា?